Skip to content

“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ

អំពី ហ៊ូហ្សៃហ្វះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ។ ហើយគេក៏មិនអាចជួបខ្ញុំនៅឯស្រះទឹកនោះដែរ។ ចំណែកឯជនណាដែលមិនជឿជាក់ចំពោះការកុហករបស់ពួកគេ និងមិនជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេទេនោះ ពិតប្រាកដណាស់ ជននោះជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏ជាក្រុមរបស់គេ ហើយគេនឹងបានជួបខ្ញុំនៅឯស្រះទឹក”។

«إِنَّهَا سَتَكُونُ أُمَرَاءُ يَكْذِبُونَ وَيَظْلِمُونَ، فَمَنْ صَدَّقَهُمْ بِكَذِبِهِمْ وَأَعَانَهُمْ عَلَى ظُلْمِهِمْ فَلَيْسَ مِنَّي، وَلَسْتُ مِنْهُ، وَلَا يَرِدُ عَلَيَّ الْحَوْضَ، وَمَنْ لَمْ يُصَدِّقْهُمْ بِكَذِبِهِمْ وَلَمْ يُعِنْهُمْ عَلَى ظُلْمِهِمْ فَهُوَ مِنِّي، وَأَنَا مِنْهُ، وَسَيَرِدُ عَلَيَّ الْحَوْضَ».

រាយការណ៍ដោយ អះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ក្រោយពេលដែលលោកទទួលមរណភាព នឹងលេចឡើងនូវមេដឹកនាំជាច្រើនដែលគ្រប់គ្រងមនុស្ស។ ពួកគេភូតកុហកដោយនិយាយនូវអ្វីដែលខ្លួនមិនបានធ្វើ ព្រមទាំងប្រព្រឹត្តនូវអំពើអយុត្តិធម៌នៅក្នុងការកាត់ក្តី។ ហេតុនេះ ជនណាដែលចូលដៃជើងជាមួយពួកគេ និងជឿជាក់ចំពោះការកុហករបស់ពួកគេ ព្រមទាំងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌ ឬគាំទ្រពួកគេ ដូចជាការកាត់ចេញនូវច្បាប់ណាមួយ ដើម្បីយកចិត្តពួកគេ និងប្រាថ្នាចង់បាននូវអ្វីដែលពួកគេមាន ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធអ្វីនឹងជននោះឡើយ។ ជននោះពុំមែនជាក្រុមរបស់ខ្ញុំ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ។ ម្យ៉ាងទៀត គេក៏មិនអាចជួបខ្ញុំនៅឯស្រះទឹកកាវសើរនាថ្ងៃបរលោកនោះដែរ។ ហើយជនណាដែលមិនចូលដៃជើងជាមួយពួកគេ មិនជឿជាក់ចំពោះការកុហករបស់ពួកគេ និងមិនជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេទេនោះ ពិតប្រាកដណាស់ ជននោះជាក្រុមរបស់ខ្ញុំ ខ្ញុំក៏ជាក្រុមរបស់គេ ហើយគេនឹងបានជួបខ្ញុំនៅឯស្រះទឹកនាថ្ងៃបរលោក។

មេរៀនដែលទាញបានពីហាទីស្ហ

ប្រសិនបើគេចូលទៅជិតអ្នកមានអំណាចទាំងឡាយដោយការតម្រង់ទិស ណែនាំ និងកាត់បន្ថយប្រការអាក្រក់ នោះគឺជាអ្វីដែលគេជំរុញ។ តែប្រសិនបើគេចូលជួបដើម្បីជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌ និងគាំទ្រចំពោះការកុហកបោកប្រាស់នោះ វាជាអ្វីរឿងដ៏គួរឱ្យស្អប់ខ្ពើមស្តី។

បញ្ជាក់ពីព្រមានចំពោះអ្នកដែលជួយមេដឹកនាំលើការប្រព្រឹត្តអំពើអយុត្តិធម៌។

ការព្រមាននៅក្នុងហាទីស្ហនេះ គឺបង្ហាញពីការហាមឃាត់ចំពោះទង្វើនេះ ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ។

ជំរុញឲ្យជួយគ្នាលើការធ្វើអំពើល្អ និងកោតខ្លាចអល់ឡោះ និងមិនត្រូវជួយគ្នាលើការប្រព្រឹត្តអំពើបាប និងធ្វើជាសត្រូវនឹងគ្នា។

ទទួលស្គាល់ស្រះទឹករបស់ណាពី ﷺ ហើយប្រជាជាតិរបស់លោកនឹងបានជួបលោកនៅទីនោះ។

ឯកសារយោង

មុសណាត់អះម៉ាត់ (38/ 295) (23260).

បន្ថែមទៀត (1)

ذخيرة العقبى في شرح المجتبى (32/ 334).