“អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកកាន់មេឃលោកិយនេះជារៀងរាល់យប់នៅពេលដែលសល់មួយភាគបីចុងក្រោយនៃយប់
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកកាន់មេឃលោកិយនេះជារៀងរាល់យប់នៅពេលដែលសល់មួយភាគបីចុងក្រោយនៃយប់។ ទ្រង់មានបន្ទូលថា៖ តើមាននរណាដែលបួងសួងពីយើងទេ យើងនឹងឆ្លើយតបចំពោះគេ? តើមាននរណាដែលសុំចង់បានអ្វីមួយពីយើងទេ យើងនឹងផ្តល់ឲ្យគេ? តើមាននរណាដែលសុំអភ័យទោសពីយើងទេ យើងនឹងអភ័យទោសដល់គេ”?
«يَنْزِلُ رَبُّنَا تَبَارَكَ وَتَعَالَى كُلَّ لَيْلَةٍ إِلَى السَّمَاءِ الدُّنْيَا حِينَ يَبْقَى ثُلُثُ اللَّيْلِ الْآخِرُ، يَقُولُ: «مَنْ يَدْعُونِي فَأَسْتَجِيبَ لَهُ؟ مَنْ يَسْأَلُنِي فَأُعْطِيَهُ؟ مَنْ يَسْتَغْفِرُنِي فَأَغْفِرَ لَهُ؟».
ណាពី ﷺ លោកបានបញ្ជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកជារៀងរាល់យប់មកកាន់មេឃលោកិយនេះនៅពេលវេលាមួយភាគបីចុងក្រោយនៃយប់។ ហើយទ្រង់ពេញចិត្តនឹងឲ្យខ្ញុំបម្រើទាំងឡាយរបស់ទ្រង់បួងសួងសុំពីទ្រង់ ហើយទ្រង់នឹងឆ្លើយតបចំពោះអ្នកដែលបានបួងសួងនោះ។ ទ្រង់ជំរុញពួកគេឲ្យសុំពីទ្រង់នូវអ្វីដែលពួកគេចង់បាន ហើយទ្រង់នឹងផ្តល់ឲ្យនូវអ្វីដែលពួកគេសុំ។ ទ្រង់លើកទឹកចិត្តពួកគេឲ្យសុំការអភ័យទោសពីទ្រង់ចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ហើយទ្រង់នឹងអភ័យទោសដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
ឧត្តមភាពនៃពេលវេលាមួយភាគបីចុងក្រោយនៃយប់ ការប្រតិបត្តិសឡាត ការបួងសួង និងការសុំការអភ័យទោសពីអល់ឡោះក្នុងពេលនោះ។
នៅពេលដែលបានឮហាទីស្ហនេះ គប្បីលើលើជនមូស្លីមយកចិត្តទុកដាក់ឲ្យបានខ្លាំងក្នុងការឆ្លៀតឱកាសនៅក្នុងពេលវេលាដែលគេទទួលយកការបួងសួង។
សហេស មូស្លីម (1/ 521) (758).
បន្ថែមទៀត (3)
صحيح البخاري صحيح البخاري (2/ 53) (1145).
الإفصاح عن معاني الصحاح.
ليحيى بن هبيرة (6/ 195).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- عقيدة أهل السنة والجماعة«من يدعوني فأستجيب له؟ من يسألني فأعطيه؟ من يستغفرني فأغفر له؟».
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «ينزل ربُّنا تبارك وتعالى كلَّ ليلةٍ إلى السماءِ الدنيا حين يبقى ثلثُ الليلِ الآخِرُ، يقول: من يدْعُوني فأستجيبَ له؟ من يسألُني فأعطيَه؟ من يستغفرُني فأغفرَ له»
- موسوعة الإيمان«يَنْزِلُ رَبُّنَا تبارك وتعالى كُلَّ لَيْلَةٍ إِلَى السَّمَاءِ الدُّنْيَا حِينَ يَبْقَى ثُلُثُ اللَّيْلِ الآخِرُ، يَقُولُ: مَنْ يَدْعُونِي فَأَسْتَجِيبَ لَهُ مَنْ يَسْأَلُنِي فَأُعْطِيَهُ، مَنْ يَسْتَغْفِرُنِي فَأَغْفِرَ لَهُ»