Skip to content

“បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាកនានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកដែលមានការលំបាក ឬ លើកលែងបំណុលនោះ”។

អំពី អាពូក៏តាហ្ទះ رضي الله عنه ពិតណាស់ គាត់បានស្វែងរកអ្នកជំពាក់បំណុលរបស់គាត់ម្នាក់ដែលបានលាក់ខ្លួនពីគាត់។ ក្រោយមក គាត់ក៏បានរកឃើញជននោះ។ ពេលនោះ គេក៏និយាយថា៖ ខ្ញុំពិតជាក្រលំបាកណាស់។ គាត់ក៏សួរថា៖ ហ៊ានស្បថនឹងអល់ឡោះឬទេ? បុរសនោះក៏ឆ្លើយថា៖ ខ្ញុំសូមស្បថនឹងអល់ឡោះ។ អាពូក៏តាហ្ទះ បាននិយាយថា៖ ពិតណាស់ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាកនានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកដែលមានការលំបាក ឬ លើកលែងបំណុលនោះ”។

«مَنْ سَرَّهُ أَنْ يُنْجِيَهُ اللهُ مِنْ كُرَبِ يَوْمِ الْقِيَامَةِ فَلْيُنَفِّسْ عَنْ مُعْسِرٍ أَوْ يَضَعْ عَنْهُ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

អាពូក៏តាហ្ទះ អាល់អាន់សរី رضي الله عنه បានស្វែងរកអ្នកជំពាក់បំណុលរបស់គាត់ម្នាក់ដែលពួនគេចពីគាត់។ នៅពេលដែលគាត់រកឃើញ អ្នកជំពាក់បំណុលនោះបាននិយាយថា៖ ខ្ញុំពិតជាក្រលំបាកណាស់។ ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីនឹងសងបំណុលអ្នកឡើយ។ ពេលនោះ អាពូក៏តាហ្ទះ رضي الله عنه ក៏បានសុំឲ្យបុរសនោះស្បថថា គាត់ពិតជាគ្មានទ្រព្យសម្បត្តិអ្វីមែន។ បុរសនោះក៏បានស្បថនឹងអល់ឡោះថា អ្វីដែលគាត់និយាយ គឺពិតប្រាកដមែន។ អាពូក៏តាហ្ទទះ رضي الله عنه បាននិយាយថា៖ ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាក ភាពតានតឹង និងភាពរន្ធត់នានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកមានការលំបាកដោយពន្យារពេលទារបំណុល ឬលុបចោលបំណុលនោះមួយផ្នែក ឬទាំងអស់តែម្តង។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតពន្យារពេលទារបំណុលដល់អ្នកដែលជួបការលំបាក រហូតដល់គេមានលទ្ធភាព ឬក៏លុបចោលបំណុលនោះមួយផ្នែក ឬទាំងស្រុងតែម្តង។

បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញនៅថ្ងៃបរលោក ព្រោះការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានសាង។

ជាគោលការណ៍៖ ប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប) ល្អជាងប្រការស្ម័គ្រចិត្ត(ប្រការស៊ូណិត) ប៉ុន្តែក្នុងពេលខ្លះ ប្រការស្ម័គ្រចិត្តល្អជាងប្រការដែលជាកាតព្វកិច្ច។ ការលុបចោលបំណុលពីអ្នកដែលជួបការលំបាក គឺជាការស្ម័គ្រចិត្ត។ រីឯការអត់ធ្មត់ និងរង់ចាំដោយមិនទារបំណុល គឺជាកាតព្វកិច្ច។ ក្នុងករណីនេះ ប្រការស្ម័គ្រចិត្តល្អជាងប្រការដែលជាកាតព្វកិច្ច។

ហាទីស្ហនេះ គឺចំពោះអ្នកដែលគ្មានលទ្ធភាពពិតប្រាកដ។ ដូចនេះ ពួកគេត្រូវបានគេអនុគ្រោះ។ ចំណែកឯអ្នកដែលពន្យារពេលសងបំណុលទាំងដែលខ្លួនមានលទ្ធភាពសង គឺមានសេចក្តីរាយការណ៍ពីណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ការពន្យារពេលសងបំណុលរបស់អ្នកមាន គឺជាការបំពាន”។

ឯកសារយោង

សហេស មូស្លីម (3/ 1196) (1563).

បន្ថែមទៀត (10)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 457).

الكاشف عن حقائق السنن(شرح المشكاة).

للطيبي (7/ 2172).

كنوز رياض الصالحين.

لمجموعة من الباحثين (16/ 392).

مرقاة المفاتيح شرح مشكاة المصابيح.

للقاري (5/ 1954).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (2/ 945).