“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ស៊ូរ៉ោះនេះ ពិតជាសើ្មនឹងមួយភាគបីនៃគម្ពីរគួរអាន”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه
ពិតប្រាកដណាស់ មានបុរសម្នាក់បានស្ដាប់ឮបុរសម្នាក់ទៀតសូត្រ៖ " قُلْ هُوَ اللهُ أَحَدٌ " សាចុះសាឡើង។ លុះព្រឹកឡើង បុរសនោះក៏ទៅជួបរ៉ស៊ូលុលឡោះ ﷺ និងបានរំលឹករឿងនោះជម្រាបដល់លោក ដោយបុរសនោះហាក់ដូចជាគិតថា វាជាទង្វើបន្ដិចបន្ដួចប៉ុណ្ណោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ស៊ូរ៉ោះនេះ ពិតជាសើ្មនឹងមួយភាគបីនៃគម្ពីរគួរអាន”។
أَنَّ رَجُلًا سَمِعَ رَجُلًا يَقْرَأُ: {قُلْ هُوَ اللَّهُ أَحَدٌ} يُرَدِّدُهَا، فَلَمَّا أَصْبَحَ جَاءَ إِلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَذَكَرَ ذَلِكَ لَهُ، وَكَأَنَّ الرَّجُلَ يَتَقَالُّهَا، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «وَالَّذِي نَفْسِي بِيَدِهِ إِنَّهَا لَتَعْدِلُ ثُلُثَ القُرْآنِ».
អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បានប្រាប់ថា ពិតប្រាកដណាស់ មានបុរសម្នាក់បានស្ដាប់ឮបុរសម្នាក់ទៀតសូត្រស៊ូរ៉ោះ៖ " قُلْ هُوَ اللهُ أَحَدٌ " សាចុះសាឡើងរៀងរាល់យប់ដោយមិនបន្ថែមអ្វីផ្សេងលើសពីនេះឡើយ។ លុះព្រឹកឡើង បុរសនោះក៏ទៅជួបរ៉ស៊ូលុលឡោះ ﷺ និងបានរំលឹករឿងនោះជម្រាបដល់លោក ដោយបុរសដែលសួរនោះហាក់បីដូចជាយល់ថា វាគ្រាន់តែជាទង្វើបន្ដិចបន្ដួចប៉ុណ្ណោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ដោយបានស្បថបញ្ជាក់បន្ថែមថា៖ សូមស្បថនឹងអ្នកដែលជីវិតរបស់លោកស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ស៊ូរ៉ោះនេះ ពិតជាសើ្មនឹងមួយភាគបីនៃគម្ពីរគួរអាន។
ឧត្តមភាពនៃស៊ូរ៉ោះ អាល់អៀខ្លើស ហើយពិតណាស់ វាស្មើនឹងមួយភាគបីនៃគម្ពីរគួរអាន។
ចំពោះការសឡាតពេលយប់ គឺគេអនុញ្ញាតឲ្យសូត្រសូម្បីត្រឹមប៉ុន្មានអាយ៉ាត់ខ្លីៗ និងសូត្រសាចុះសាឡើង ហើយមិនត្រូវយល់ថា វាជារឿងតូចតាចនោះឡើយ។
អាល់ម៉ាហ្សើរី បាននិយាយថា៖ អ្នកប្រាជ្ញខ្លះមានទស្សនៈថា៖ អត្ថន័យរបស់វា គឺគម្ពីរគួរអានមានបីផ្នែកគឺ រឿងរ៉ាវប្រវត្តិសាស្ត្រ ក្បួនច្បាប់ និងលក្ខណៈសម្បត្តិរបស់អល់ឡោះ ខណៈដែលស៊ូរ៉ោះ អាល់អៀខ្លើស គឺបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់អល់ឡោះសុទ្ធសាធ។ ដូចនេះ វាស្មើនឹងមួយភាគបី និងជាផ្នែកមួយក្នុងចំណោមផ្នែកទាំងបី។ ហើយអ្នកខ្លះទៀតនិយាយថា៖ អត្ថន័យរបស់វាគឺ ផលបុណ្យនៃការសូត្រស៊ូរ៉ោះនេះ គឺស្មើនឹងផលបុណ្យនៃការសូត្រមួយភាគបីនៃគម្ពីរគួរអាន ដោយមិនគិតផលបុណ្យផ្សេងទៀតនោះឡើយ។
សហេស អាល់ពូខរី (6/ 189) (5013).
បន្ថែមទៀត (1)
إرشاد الساري لشرح صحيح البخاري (7/ 463).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- ما لا يسع أطفال المسلمين جهله«وَالَّذِي نَفْسِي بِيَدِهِ! إِنَّهَا لَتَعْدِلُ ثُلُثَ القُرْآنِ»[75].
- مجالس تدارس القرآن للمبتدئين (سورة الفاتحة وقصار المفصّل)1وأخرج البخاري عن أبي سعيد الخدري -رضي الله عنه- : « أن رجلا سمع رجلا يقرأ: قل هو الله أحد يرددها، فلما أصبح جاء إلى رسول الله ﷺ فذكر ذلك له، وكأن الرجل يتقالّها، فقال رسول الله ﷺ: والذي نفسي بيده إنها لتعدل ثلث القرآن »([140]).
- موسوعة الإيمانفعَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه: أَنَّ رَجُلًا سَمِعَ رَجُلًا يَقْرَأُ: {قُلْ هُوَ اللَّهُ أَحَد} أَحَدٌ، يُرَدِّدُهَا. فَلَمَّا أَصْبَحَ جَاءَ إِلَى رَسُولِ اللَّهِ صلى الله عليه وسلم فَذَكَرَ ذَلِكَ لَهُ، وَكَأَنَّ الرَّجُلَ