“ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។
«مَنْ أَحَبَّ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ، وَيُنْسَأَ لَهُ فِي أَثَرِهِ، فَلْيَصِلْ رَحِمَهُ».
ណាពី ﷺ លោកជំរុញឲ្យផ្សារភ្ជាប់ចំណងសាច់សាលោហិតតាមរយៈការទៅសួរសុខទុក្ខ និងការផ្ដល់ជំនួយចាទ្រព្យសម្បត្តិ និងរបស់របរផ្សេងៗទៀត។ ហើយវាជាមូលហេតុមួយដែលនាំឲ្យរូបគេទទួលបានលាភសក្ការៈទូលំទូលាយ និងមានអាយុវែង។
...:
សាច់សាលោហិត គឺសំដៅលើសាច់ញាតិទាំងខាងឪពុក ទាំងខាងម្តាយ។ កាលណាសាច់ញាតិនោះជាប់ខ្សែស្រឡាយកាន់តែជិត គឺកាន់តែត្រូវភ្ជាប់ចំណងសាច់សាលោហិតនឹងគ្នា។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ដូចនេះ ជនណាដែលភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួនតាមរយៈការធ្វើល្អទៅកាន់ពួកគេ គឺអល់ឡោះជាម្ចាស់ទ្រង់ផ្សារភ្ជាប់នឹងគេវិញក្នុងលាភសក្ការៈ និងអាយុជីវិតរបស់គេ។
ការភ្ជាប់ចំណងសាច់សាលោហិត គឺជាមូលហេតុមួយដែលនាំឲ្យរូបគេទទួលបានលាភសក្ការៈទូលំទូលាយ(ជីវភាពធូរធារ) និងក៏ជាមូលហេតុមួយធ្វើឲ្យរូបគេមានអាយុវែង។ ថ្វីត្បិតតែលាភសក្ការៈ និងអាយុជីវិតរបស់គេត្រូវបានកំណត់រួចជាស្រេចក៏ដោយ ក៏វាអាចធ្វើឲ្យលាភសក្ការៈ និងអាយុជីវិតរបស់គេមានពរជ័យ និងភាពចម្រុងចម្រើន ដោយនៅក្នុងជីវិតរបស់គេ គឺគេអាចសម្រេចកិច្ចការបានច្រើនជាង និងមានប្រយោជន៍ជាងអ្វីដែលអ្នកដទៃបានធ្វើ។ ហើយអ្នកខ្លះទៀតយល់ថា ការបន្ថែមនូវលាភសក្ការៈ និងអាយុជីវិតនោះ គឺជាការបន្ថែមពិតប្រាកដ។ الله أعلم (អល់ឡោះមហាដឹងបំផុត)។
សហេស អាល់ពូខរី (8/ 5) (5986).
សហេស មូស្លីម (4/ 1982) (2557).
បន្ថែមទៀត (10)
توضيح الأحكام من بلوغ المرام.
للبسام (7/ 320).
شرح رياض الصالحين.
لابن عثيمين (3/ 188).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (6/ 275).
تطريز رياض الصالحين.
لفيصل المبارك (ص224).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 81).
បានដកស្រង់ក្នុងសៀវភៅ
7 សៀវភៅបន្ថែមទៀត (7)
- الله -جل جلاله- أنيس المحبين وملاذ القاصدين«مَنْ أَحَبَّ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ، وَيُنْسَأَ لَهُ فِي أَثَرِهِ؛ فَلْيَصِلْ رَحِمَهُ»
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“من أحب أن يبسط له في رزقه، وينسأ له في أثره فليصل رحمه”.
- النفحات المكية في تفسير كتاب رب البريةالجزء الثاني والعشرون«مَنْ سَرَّهُ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ، وَيُنْسَأَ لَهُ فِي أَثَرِهِ، فَلْيَصِلْ رَحِمَهُ»([2])،
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2« مَنْ أَحَبَّ أنْ يُبْسَطَ له في رِزْقِهِ، وَيُنْسَأَ لَهُ في أَثَرِهِ، فَلْيَصِلْ رحِمَهُ».
- مجموعة زاد الحديث(2)1«مَنْ أَحَبَّ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ، وَيُنْسَأَ لَهُ فِي أَثَرِهِ، فَلْيَصِلْ رَحِمَهُ».
- مجموعة زاد الحديث(2)1(مَنْ أَحَبَّ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ...)
- مشروع منهاج زادكزادك 2 طالب نهائي«مَنْ أَحَبَّ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ، ويُنْسَأَ لَهُ فِي أَثَرِهِ، فَلْيَصِلْ رَحِمَهُ»