“តើខ្ញុំមិនបានប្រាប់ពួកអ្នកអំពីបាបកម្មដែលធំបំផុតឬទេ
អំពី អាពូពឹករ៉ោះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា
“តើខ្ញុំមិនបានប្រាប់ពួកអ្នកអំពីបាបកម្មដែលធំបំផុតឬទេ”? ពួកយើងបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងអកតញ្ញូចំពោះឪពុកម្ដាយ”។ មុននេះលោកបានផ្អែកខ្លួន ហើយលោកក៏អង្គុយវិញ រួចនិយាយថា៖ “តើពុំមែនទេ គឺពាក្យសម្ដីភូតកុហក”។ អាពូពឹករ៉ោះ បាននិយាយថា៖ លោកនៅបន្ដមានប្រសាសន៍ចុះឡើង រហូតពួកយើងគិតចង់ឲ្យលោកឈប់។
«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الْكَبَائِرِ؟» ثَلَاثًا، قَالُوا: بَلَى يَا رَسُولَ اللهِ، قَالَ: «الْإِشْرَاكُ بِاللهِ، وَعُقُوقُ الْوَالِدَيْنِ» وَجَلَسَ وَكَانَ مُتَّكِئًا، فَقَالَ: «أَلَا وَقَوْلُ الزُّورِ»، قَالَ: فَمَا زَالَ يُكَرِّرُهَا حَتَّى قُلْنَا: لَيْتَهُ سَكَتَ.
ណាពី ﷺ លោកបានប្រាប់សហាហ្ពាត់របស់លោកពីបាបកម្មដែលមានកម្រិតធ្ងន់ធ្ងរជាងគេបំផុត ដោយលោកបានលើកឡើងនូវបីប្រការនេះ៖ ១. ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់៖ វាគឺជាការបង្វែរនូវប្រភេទណាមួយក្នុងចំណោមប្រភេទផ្សេងៗនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។ វាជាការយកអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់មកប្រៀបស្មើនឹងអល់ឡោះទាំងក្នុងភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ ភាពជាម្ចាស់ដែលជាអ្នកគ្រប់គ្រង និងចំពោះព្រះនាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់។ ទី២៖ អកតញ្ញូចំពោះឪពុកម្ដាយ៖ គឺរាល់ប្រការទាំងឡាយដែលធ្វើឲ្យប៉ះពាល់ដល់ឪពុកម្តាយមិនថាពាក្យសម្តី ឬកាយវិការ និងបោះបង់ការធ្វើល្អទៅកាន់លោកទាំងពីរ។ ទី៣៖ ការនិយាយពាក្យភូតកុហក ដែលក្នុងនោះ គឺការធ្វើសាក្សីកុហកបំពាន៖ ដែលមានបំណងបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលដែលជាជនរងគ្រោះ ដើម្បីយកទ្រព្យសម្បត្តិរបស់គេ ឬធ្វើឱ្យខូចកិត្តិយស របស់គេជាដើម។ ហើយណាពី ﷺ លោកបានព្រមានដដែលៗពីការនិយាយពាក្យកុហកនេះដើម្បីជាការរំលឹកដាស់តឿនពីភាពអាក្រក់ និងឥទ្ធិពលអាក្រក់របស់វាទៅលើសង្គម រហូតដល់សហាហ្ពាត់និយាយថា៖ សង្ឃឹមថាលោកបានស្ងៀម ដោយសារតែពួកគេអាណិតលោក និងមិនចង់ឲ្យមានអ្វី រំខានដល់លោក។
ألا أنبئكم: أَلا أخبركم.
បាបកម្មដែលធំធេងជាងគេបំផុត គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់ ពីព្រោះណាពីបានដាក់វាជាអំពើបាបធំបំផុត និងដំបូងបំផុត។ ហើយវាត្រូវបានបញ្ជាក់ដោយបន្ទូលរបស់អល់ឡោះថា៖ “ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផេ្សងពីនោះចំពោះជនណាដែលទ្រង់មានចេតនា”។
ភាពធំធេងនៃការអកតញ្ញូចំពោះឪពុកម្តាយ ខណៈដែលគេភ្ជាប់សិទ្ធិរបស់លោកទាំងពីរនៅបន្ទាប់ពីសិទ្ធិរបស់អល់ឡោះជាម្ចាស់។
បាបកម្មត្រូវបានបែងចែកជាបាបកម្មធំ និងបាបកម្មតូច។ បាបកម្មធំ គឺរាល់អំពើបាបទាំងឡាយណាដែលមានបញ្ជាក់ពីទណ្ឌកម្មក្នុងលោកិយ ដូចជាច្បាប់ព្រហ្មទណ្ឌ ការដាក់បណ្តាសា ឬការព្រមានដាក់ទណ្ឌកម្មនៅថ្ងៃបរលោក ដូចជាការព្រមានថានឹងចូលឋាននរកជាដើម។ ហើយបាបកម្មធំនេះ ក៏មានកម្រិតឬលំដាប់របស់វាផងដែរ ដោយបាបកម្មនីមួយៗ គឺមានលក្ខណៈធំធេងជាងគ្នាចំពោះការហាមប្រាម។ ចំណែកឯបាបកម្មតូច គឺបាបកម្មទាំងឡាយក្រៅពីបាបកម្មធំ។
សហេស អាល់ពូខរី (3/ 172) (2654).
(8/ 4) (5976).
(8/ 62) (6273-6274).
សហេស មូស្លីម (1/ 91) (87).
បន្ថែមទៀត (6)
عمدة الأحكام من كلام خير الأنام صلى الله عليه وسلم (ص257) (380).
شرح النووي على مسلم (2/ 81).
الإلمام بشرح عمدة الأحكام لإسماعيل الأنصاري (2/ 149).
تيسير العلام شرح عمدة الأحكام للبسام (ص703).
أعلام السنة المنشورة لاعتقاد الطائفة الناجية المنصورة.
لحافظ بن أحمد الحكمي (ص111).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- عقيدة التوحيد(ألا أنبئكم بأكبر الكبائر) قلنا: بلى يا رسول الله، قال: (الإشراك بالله، وعقوق الوالدين...) الحديث
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلاَثًا، قَالُوا: بَلَى يَا رَسُولَ اللَّهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [23].
- قاموس الكبائر«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلاَثًا، قَالُوا: بَلَى يَا رَسُولَ اللَّهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [23].
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلَاثًا، قَالُوا: بَلَى يَا رَسُولَ اللَّهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ. وَجَلَسَ وَكَانَ مُتَّكِئًا فَقَالَ: أَلَا وَقَوْلُ الزُّورِ»، قَالَ: فَمَا زَالَ يُكَرِّرُه
- مشروع المنهج التعليميمادة التوحيد مستوى 3«أَلاَ أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلاَثًا، قَالُوا: بَلَى يَا رَسُولَ اللهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِِ...»