Skip to content

“ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។

អំពី អ៊ុកហ្ពះ ពិន អាមៀរ អាល់ជូហ៊ើនី رضي الله عنه ថា៖

ពិតណាស់ មានមនុស្សមួយក្រុមបានមកជួបរ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ លោកបានទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ និងមិនទទួលយកពីមនុស្សម្នាក់។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! លោកទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ ហើយទុកម្នាក់នេះចោលឬ? លោកបានឆ្លើយថា៖ “ពិតណាស់ នៅលើខ្លួនគេមានពាក់ខ្សែគាថា”។ ពេលនោះ បុរសនោះបានលូកដៃចូល ហើយក៏បានកាត់ខ្សែគាថានោះចេញ។ បន្ទាប់មក ណាពីក៏បានទទួលយកការសច្ចាប្រណិធានរបស់បុរសនោះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។

أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَقْبَلَ إِلَيْهِ رَهْطٌ، فَبَايَعَ تِسْعَةً وَأَمْسَكَ عَنْ وَاحِدٍ، فَقَالُوا: يَا رَسُولَ اللهِ، بَايَعْتَ تِسْعَةً وَتَرَكْتَ هَذَا؟ قَالَ: «إِنَّ عَلَيْهِ تَمِيمَةً»، فَأَدْخَلَ يَدَهُ فَقَطَعَهَا، فَبَايَعَهُ، وَقَالَ: «مَنْ عَلَّقَ تَمِيمَةً فَقَدْ أَشْرَكَ».

រាយការណ៍ដោយ អះម៉ាត់
ហាទីស្ហហាសាន់
ពន្យល់

មានមនុស្សមួយក្រុមបានមកជួបនឹងណាពី ﷺ ។ ពួកគេមានគ្នាដប់នាក់។ ពេលនោះ លោកបានទទួលយកការសច្ចាប្រណិធានរបស់ពួកគេចំពោះអ៊ីស្លាម និងការគោរពតាមពីមនុស្សប្រាំបួននាក់ តែលោកមិនទទួលយកពីអ្នកទីដប់ឡើយ។ នៅពេលគេសួរលោកអំពីមូលហេតុនេះ លោកបានឆ្លើយថា៖ ពិតណាស់ នៅលើខ្លួនបុរសនោះមានពាក់ខ្សែគាថាដើម្បីការពារពីជំងឺក្តៅភ្នែក ឬគ្រោះថ្នាក់ផ្សេង”។ ពេលនោះ បុរសនោះក៏បានលូកដៃរបស់ខ្លួនទៅកន្លែងដែលមានពាក់ខ្សែគាថានោះ ហើយក៏កាត់វាចេញ។បន្ទាប់មក ណាពី ﷺ ក៏បានទទួលយកការសច្ចាប្រណិធានរបស់បុរសនោះនៅក្នុងពេលនោះ ហើយលោកបានមានប្រសាសន៍ព្រមានអំពីខ្សែគាថា និងបានបញ្ជាក់អំពីច្បាប់របស់វាថា៖ “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានធ្វើស្ហ៊ីរិក”។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ជនណាដែលពឹងផ្អែកលើអ្វីផ្សេងក្រៅពីអល់ឡោះ នោះទ្រង់នឹងធ្វើឲ្យអ្វីដែលរូបគេទទួលបានផ្ទុយពីបំណងរបស់ខ្លួន។

ការមានជំនឿថា ការពាក់ខ្សែគាថា គឺជាមូលហេតុក្នុងការការពារពីគ្រោះថ្នាក់ និងជំងឺក្តៅភ្នែក គឺជាស្ហ៊ីរិកតូច។ តែប្រសិនបើគេជឿថា វាអាចផ្តល់ប្រយោជន៍ដោយខ្លួនវាផ្ទាល់ វាជាស្ហ៊ីរិកធំ។

ឯកសារយោង

មុសណាត់អះម៉ាត់ (28/ 636) (17422).

បន្ថែមទៀត (4)

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص74).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص85).