“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែទំនើងចិត្តរបស់គេដើរតាមអ្វីដែលខ្ញុំបាននាំមក”។
អំពី អាពូមូហាំម៉ាត់ អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែទំនើងចិត្តរបស់គេដើរតាមអ្វីដែលខ្ញុំបាននាំមក”។
«لَا يُؤْمِنُ أَحَدُكُمْ حَتَّى يَكُونَ هَوَاهُ تَبَعًا لِمَا جِئْتُ بِهِ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ បុគ្គលម្នាក់មិនទាន់ក្លាយជាអ្នកមានជំនឿពេញលេញដែលច្បាប់ឥស្លាមតម្រូវនោះឡើយ លុះត្រាតែការស្រឡាញ់ពេញចិត្តរបស់គេ ឬចំណង់ចំណូលចិត្តរបស់គេដើរតាមអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបាននាំមក មិនថាបទបញ្ជា បម្រាម ឬអ្វីផ្សេងនោះឡើយ ដោយរូបគេស្រឡាញ់ពេញចិត្តអ្វីដែលលោកបានបង្គាប់ប្រើ ហើយស្អប់នូវអ្វីដែលលោកបានហាមឃាត់។
ហាទីស្ហនេះ គឺជាគោលការណ៍នៅក្នុងការប្រគល់ខ្លួន និងគោរពតាមច្បាប់ឥស្លាម។
ព្រមានដល់មនុស្សថា ជាការពិតណាស់ ជនណាដែលយកខួរក្បាល និងទម្លាប់របស់ខ្លួនមកកាត់សេចក្តី ហើយឲ្យអាទិភាពដល់វាមុនអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបាននាំមក គឺអាចនឹងត្រូវបានគេបដិសេធសេចក្តីជំនឿពីជននោះ។
ចាំបាច់ត្រូវកាត់សេចក្តីតាមច្បាប់បញ្ញត្តិឥស្លាមចំពោះគ្រប់អ្វីៗទាំងអស់ ដោយយោងតាមប្រសាសន៍ណាពី ﷺ៖ “តាមអ្វីដែលខ្ញុំបាននាំមក”។
សេចក្តីជំនឿ(អ៊ីម៉ាន)កើនឡើងដោយការគោរពប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។
បន្ថែមទៀត (5)
الحجة على تارك المحجة لأبي الفتح نصر بن إبراهيم المقدسي.
برقم (25).
فتح الباري لابن حجر (13/289).
جامع العلوم والحكم (3/1146).
شرح النووي على مسلم (1/77).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- أخطاء يرتكبها بعض الحجاج«لَا يُؤْمِنُ أَحَدُكُمْ حَتَّى يَكُونَ هَوَاهُ تَبَعًا لِمَا جِئْتُ بِهِ»[49].
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«لَا يُؤْمِنُ أَحَدُكُمْ حَتَّى يَكُونَ هَوَاهُ تَبَعًا لِمَا جِئْتُ بِهِ»
- شرح الأربعين النووية«لَا يُؤْمِنُ أَحَدُكُمْ حَتَّى يَكُونَ هَوَاهُ تَبَعًا لِمَا جِئْتُ بِهِ».
- كتاب التوحيدكتاب التوحيد للشيخ محمد بن عبد الوهاب((لاَ يُؤْمِنُ أَحَدُكُمْ حَتَّى يَكُونَ هَوَاهُ تَبَعًا لِمَا جِئْتُ بِهِ)).
- متن اصول الإيمانمتن أصول الإيمان{لا يؤمن أحدكم حتى يكون هواه تبعا لما جئت به}.