Skip to content

“ខ្ញុំមិនបានបន្សល់ទុកនូវភាពវឹកវរណាមួយបន្ទាប់ពីខ្ញុំ(ស្លាប់)ដែលផ្តល់នូវគ្រោះថ្នាក់ដល់បុរសជាងស្ត្រីនោះឡើយ”។

អំពី អ៊ូសាម៉ះ ពិន ហ្សេទ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ខ្ញុំមិនបានបន្សល់ទុកនូវភាពវឹកវរណាមួយបន្ទាប់ពីខ្ញុំ(ស្លាប់)ដែលផ្តល់នូវគ្រោះថ្នាក់ដល់បុរសជាងស្ត្រីនោះឡើយ”។

«مَا تَرَكْتُ بَعْدِي فِتْنَةً أَضَرَّ عَلَى الرِّجَالِ مِنَ النِّسَاءِ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ លោកមិនបានបន្សល់ទុកនូវការសាកល្បងណាមួយបន្ទាប់ពីលោកស្លាប់ទៅដែលផ្តល់នូវគ្រោះថ្នាក់ដល់បុរសជាងស្ត្រីនោះឡើយ។ ប្រសិនបើនាងជាអ្នកនៅក្នុងគ្រួសារជាមួយគ្នា គឺវាអាចឲ្យគេតាមនាងលើការធ្វើខុសពីច្បាប់ឥស្លាម។ ហើយប្រសិនបើនាងជាអ្នកដទៃ ការសាកល្បង ឬភាពវឹកវរនោះ គឺតាមរយៈការនៅលាយឡំនឹងនាង ឬការនៅស្ងាត់តែពីរនាក់ជាមួយនាង ក៏ដូចជាប្រការអាក្រក់ផ្សេងទៀតដែលជាផលនៃទង្វើបែបនោះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ចាំបាច់លើជនមូស្លីមត្រូវប្រុងប្រយ័ត្នពីភាពវឹកវរដែលបណ្តាលមកពីស្រ្តី ហើយត្រូវបិទរាល់ផ្លូវ ឬមធ្យោបាយដែលអាចនាំឲ្យមានភាពវឹកវរពីសំណាក់ស្រ្តី។

គប្បីលើអ្នកមានជំនឿត្រូវស្វែងរកការជ្រកកោនពីអល់ឡោះ ហើយត្រឡប់ទៅរកទ្រង់វិញ ដើម្បីមានសុវត្ថិភាពពីការសាកល្បងផ្សេងៗ។

ឯកសារយោង

សហេស អាល់ពូខរី (7/ 8) (5096).

សហេស មូស្លីម (4/ 2097) (2740).

បន្ថែមទៀត (3)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (373).

فتح الباري لابن حجر (9/ 138).