“ចូរអ្នកជួយបងប្អូនរបស់អ្នកដែលជាអ្នកបំពាន ឬជាអ្នកត្រូវគេបំពាន
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរអ្នកជួយបងប្អូនរបស់អ្នកដែលជាអ្នកបំពាន ឬជាអ្នកត្រូវគេបំពាន។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំអាចជួយគាត់បានប្រសិនបើគាត់ត្រូវបានគេបំពាន។ ចុះបើគាត់ជាអ្នកដែលបំពានគេវិញ តើឲ្យខ្ញុំជួយគាត់យ៉ាងដូចមេ្ដច? លោកបានឆ្លើយថា៖ “គឺអ្នកត្រូវរារាំង ឬហាមឃាត់គាត់ពីការបំពាន។ នោះហើយជាការជួយគាត់នោះ”។
«انْصُرْ أَخَاكَ ظَالِمًا أَوْ مَظْلُومًا». فَقَالَ رَجُلٌ: يَا رَسُولَ اللَّهِ، أَنْصُرُهُ إِذَا كَانَ مَظْلُومًا، أَفَرَأَيْتَ إِذَا كَانَ ظَالِمًا كَيْفَ أَنْصُرُهُ؟ قَالَ: « تَحْجُزُهُ -أَوْ تَمْنَعُهُ- مِنَ الظُّلْمِ؛ فَإِنَّ ذَلِكَ نَصْرُهُ».
ណាពី ﷺ លោកបង្គាប់ប្រើជនមូស្លីមឲ្យជួយដល់បងប្អូនមូស្លីមរបស់ខ្លួន ទោះជាជននោះជាអ្នកបំពានលើគេ ឬជាអ្នកត្រូវគេបំពានក៏ដោយ។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំអាចជួយគាត់បានប្រសិនបើគាត់ត្រូវបានគេបំពានដោយការរំដោះអំពើនោះចេញពីគាត់។ ចុះបើគាត់ជាអ្នកដែលបំពានលើគេវិញ តើលោកឲ្យខ្ញុំជួយគាត់យ៉ាងដូចមេ្ដចទៅ? លោកបានឆ្លើយថា៖ គឺអ្នកត្រូវរារាំង ទប់ស្កាត់ ឬហាមឃាត់គាត់ពីការបំពានទៅលើអ្នកដទៃ។ នោះហើយជាការជួយគាត់ឲ្យយកឈ្នះលើស្ហៃតនរបស់គាត់ និងតណ្ហារបស់គាត់ដែលប្រើឲ្យធ្វើអំពើអាក្រក់នោះ។
បញ្ជាក់ពីសិទ្ធិមួយក្នុងចំណោមសិទ្ធិនៃភាពជាបងប្អូនរបស់អ្នកឥស្លាម។
ត្រូវទប់ស្កាត់ និងរារាំងអ្នកបំពានពីការរំលោភបំពានលើអ្នកដទៃ។
ភាពផ្ទុយគ្នារវាងសាសនាឥស្លាម និងការយល់ឃើញរបស់មនុស្សនាសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ខណៈដែលពួកគេជួយគ្នាទៅវិញទៅមក មិនថាពួកគេជាអ្នកត្រូវគេបំពាន ឬជាអ្នកបំពានលើគេនោះឡើយ។
សហេស អាល់ពូខរី (3/ 128) (2443).
បន្ថែមទៀត (4)
شرح رياض الصالحين.
لابن عثيمين (2/ 589).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 326).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«انْصُرْ أَخَاكَ ظَالِماً أَوْ مَظْلُوماً»
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«انْصُرْ أَخَاكَ ظَالِمًا أَوْ مَظْلُومًا» فَقَالَ رَجُلٌ: يَا رَسُولَ اللَّهِ، أَنْصُرُهُ إِذَا كَانَ مَظْلُومًا، أَرَأَيْتَ إِنْ كَانَ ظَالِمًا كَيْفَ أَنْصُرُهُ؟ قَالَ: تَمْنَعُهُ مِنَ الظُّلْمِ فَإِنَّ ذَلِكَ نَصْرُهُ» [151].
- ما لا يسع أطفال المسلمين جهله«انْصُرْ أَخَاكَ ظَالِمًا أَوْ مَظْلُومًا». فَقَالَ رَجُلٌ: يَا رَسُولَ اللَّهِ، أَنْصُرُهُ إِذَا كَانَ مَظْلُومًا، أَفَرَأَيْتَ إِذَا كَانَ ظَالِمًا كَيْفَ أَنْصُرُهُ؟ قَالَ: «تَحْجُزُهُ - أَوْ تَمْنَعُهُ - مِنَ الظُّلْمِ؛ فَإِنَّ ذَلِكَ ن