Skip to content

“ចូរពួកអ្នកតស៊ូប្រឆាំងនឹងពួកពហុទេពនិយមដោយទ្រព្យសម្បត្តិរបស់អ្នក ខ្លួនប្រាណរបស់អ្នក និងអណ្តាតរបស់អ្នក”។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកតស៊ូប្រឆាំងនឹងពួកពហុទេពនិយមដោយទ្រព្យសម្បត្តិរបស់អ្នក ខ្លួនប្រាណរបស់អ្នក និងអណ្តាតរបស់អ្នក”។

«جَاهِدُوا المشركين بأموالكم وأنفسكم وألسنتكم».

រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យតស៊ូប្រឆាំងនឹងពួកគ្មានជំនឿ(កាហ្វៀរ) និងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងពួកគេតាមគ្រប់មធ្យោបាយតាមលទ្ធភាពដែលអាចធ្វើបានដើម្បីឱ្យបន្ទូលរបស់អល់ឡោះជាម្ចាស់ខ្ពង់ខ្ពស់ឡើង ក្នុងចំណោមនោះ៖ ទីមួយ៖ ចំណាយទ្រព្យសម្បត្តិក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ដូចជាការទិញអាវុធ និងបរិច្ចាគដល់អ្នកដែលតស៊ូប្រយុទ្ធជាដើម។ ទីពីរ៖ ចេញទៅប្រយុទ្ធប្រឆាំងនឹងពួកគេដោយផ្ទាល់។ ទីបី៖ អំពាវនាវពួកគេមកកាន់សាសនានេះដោយពាក្យសម្តី បង្ហាញភស្តុតាង និងឆ្លើយតបទៅកាន់ពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យប្រយុទ្ធប្រឆាំងនឹងពួកពហុទេពនិយមដោយខ្លួនប្រាណ ទ្រព្យសម្បត្តិ និងពាក្យសម្តីអាស្រ័យទៅតាមសមត្ថភាពរបស់បុគ្គលម្នាក់ៗ។ ការតស៊ូប្រយុទ្ធ(ជីហាទ)មិនសំដៅត្រឹមតែការប្រយុទ្ធដោយខ្លួនប្រាណផ្ទាល់នោះទេ។

ដាក់កាតព្វកិច្ចឲ្យតស៊ូប្រយុទ្ធ(ជីហាទ) ហើយវាអាចជាកាតព្វកិច្ចជាលក្ខណៈបុគ្គលម្នាក់ៗ(ហ្វើរទូអ៊ីន) ឬក៏ជាកាតព្វកិច្ចជាលក្ខណៈរួម(ហ្វើរទូគីហ្វាយ៉ះ)។

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ញត្តិច្បាប់បង្គាប់ប្រើឲ្យតស៊ូប្រយុទ្ធ(ជីហាទ)ដោយសារហេតុផលមួយចំនួន ក្នុងចំណោមនោះ៖ ទីមួយ. ដើម្បីប្រឆាំងនឹងការធ្វើស្ហ៊ីរិក និងអ្នកដែលធ្វើស្ហ៊ីរិក ព្រោះអល់ឡោះជាម្ចាស់មិនទទួលយកអំពើស្ហ៊ីរិកជាដាច់ខាត។ ទីពីរ. ដើម្បីលុបបំបាត់ឧបសគ្គដែលរារាំងផ្លូវនៃការអំពាវនាវទៅកាន់អល់ឡោះ។ ទីបី. ដើម្បីការពារគោលជំនឿពីអ្វីដែលប្រឆាំងនឹងគោលជំនឿនោះ។ ទីបួន. ដើម្បីការពារពួកមូស្លីម ទឹកដីរបស់ពួកគេ កិត្តិយសរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។​

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (4/ 158) (2504).

ស៊ូណាន់ អាន់ណាសាអ៊ី (6/ 7) (3096).

មុសណាត់អះម៉ាត់ (19/ 272) (12246).

សហេស មូស្លីម (4/ 1935) (2490).

បន្ថែមទៀត (10)

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (5/ 442).

توضيح الأحكام من بلوغ المرام.

لعبد الله البسام (6/ 336).

منحة العلام شرح بلوغ المرام.

عبد الله الفوزان (9/ 10).

سبل السلام.

لمحمد الصنعاني (2/ 460).

مشكاة المصابيح.

لمحمد التبريزي (2/ 1124).