“នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ
អំពី ស៊ូហែប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ? ពួកគេឆ្លើយថា៖ តើទ្រង់មិនបានធ្វើឲ្យមុខរបស់ពួកយើងសហើយទេឬ? តើទ្រង់មិនបានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកយើងពីឋាននរកហើយទេឬ? នៅពេលនោះ ទ្រង់បានបើករបាំងចេញ ហើយគ្មានអ្វីមួយដែលគេផ្តល់ឲ្យពួកគេដែលពួកគេពេញចិត្ដជាងការមើលទៅកាន់ព្រះជាម្ចាស់របស់ពួកគេនោះឡើយ”។
«إِذَا دَخَلَ أَهْلُ الْجَنَّةِ الْجَنَّةَ، قَالَ: يَقُولُ اللهُ تَبَارَكَ وَتَعَالَى: تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُولُونَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الْجَنَّةَ، وَتُنَجِّنَا مِنَ النَّارِ؟ قَالَ: فَيَكْشِفُ الْحِجَابَ، فَمَا أُعْطُوا شَيْئًا أَحَبَّ إِلَيْهِمْ مِنَ النَّظَرِ إِلَى رَبِّهِمْ عَزَّ وَجَلَّ».
ណាពី ﷺ លោកបានប្រាប់ថា នៅពេលអ្នកឋានសួគ៌បានចូលទៅក្នុងឋានសួគ៌ហើយនោះ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ? អ្នកឋានសួគ៌ទាំងអស់បានឆ្លើយថា៖ តើទ្រង់មិនបានធ្វើឲ្យមុខរបស់ពួកយើងសហើយទេឬ? តើទ្រង់មិនបានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកយើងពីឋាននរកហើយទេឬ? ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់ដករបាំងចេញ ហើយរបាំងរបស់ទ្រង់នោះ គឺពន្លឺ។ ហើយគ្មានអ្វីមួយដែលគេផ្តល់ឲ្យពួកគេដែលពួកគេពេញចិត្ដជាងការមើលទៅកាន់ព្រះជាម្ចាស់របស់ពួកគេនោះឡើយ។
របាំងត្រូវបានគេដកចេញពីអ្នកឋានសួគ៌ ហើយពេលនោះ ពួកគេនឹងបានឃើញព្រះជាម្ចាស់របស់ពួកគេ។ ចំណែកពួកគ្មានជំនឿវិញនឹងត្រូវបានគេរារាំងមិនឲ្យមើលឃើញឡើយ។
បរមសុខក្នុងឋានសួគ៌ដែលធំធេងជាងគេបំផុត គឺការដែលអ្នកមានជំនឿបានឃើញព្រះជាម្ចាស់របស់ខ្លួន។
អ្នកឋានសួគ៌ទាំងអស់ ទោះបីមានឋានៈខុសគ្នាក៏ដោយ ពួកគេនឹងបានឃើញព្រះជាម្ចាស់របស់ខ្លួន។
បញ្ជាក់ពីក្ដីសប្បុរសរបស់អល់ឡោះចំពោះអ្នកមានជំនឿទាំងឡាយ ដោយទ្រង់បានបញ្ចូលពួកគេទៅក្នុងឋានសួគ៌។
សារៈសំខាន់នៃការរួសរាន់ឆ្ពោះទៅកាន់ឋានសួគ៌តាមរយៈការសាងទង្វើកុសល និងការគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ﷺ ។
សហេស មូស្លីម (1/ 163) (181).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (3/ 349).
شرح رياض الصالحين.
لابن عثيمين (6/ 734).
كنوز رياض الصالحين.
لمجموعة من الباحثين.
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 1294).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الخطب المنبرية موسوعة الخطب المنبرية (القسم الثاني)«إِذَا دَخَلَ أَهْلُ الْجَنَّةِ الْجَنَّةَ، قَالَ: يَقُولُ اللَّهُ تَبَارَكَ وَتَعَالَىٰ: تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُولُونَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الْجَنَّةَ وَتُنْجِنَا مِنَ النَّارِ؟ قَالَ: فَيَكْشِفُ
- الله -جل جلاله- أنيس المحبين وملاذ القاصدين«إِذَا دَخَلَ أَهْلُ الجَنَّةِ الجَنَّةَ، يقَوْلُ اللهُ -تبارك وتعالى- : تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُوْلُوْنَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الجَنَّةَ، وَتُنَجِّنَا مِنَ النَّارِ؟ فَيَكْشِفُ الحِجَابَ، فَمَا أُع
- محاضرات تعظيم قدر الصلاةمحاضرات في تعظيم قدر الصلاة" إِذَا دَخَلَ أَهْلُ الْجَنَّةِ الْجَنَّةَ، قَالَ: يَقُولُ اللهُ تَبَارَكَ وَتَعَالَى: تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُولُونَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الْجَنَّةَ، وَتُنَجِّنَا مِنَ النَّارِ؟ قَالَ: فَيَكْشِفُ
- موسوعة الإيمان«إِذَا دَخَلَ أَهْلُ الْجَنَّةِ الْجَنَّةَ، قَالَ: يَقُولُ اللهُ تَبَارَكَ وَتَعَالَى: تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُولُونَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الْجَنَّةَ وَتُنَجِّنَا مِنَ النَّارِ؟ قَالَ: فَيُكْشَفُ ال
- موسوعة الإيمان«إِذَا دَخَلَ أَهْلُ الْجَنَّةِ الْجَنَّةَ، قَالَ: يَقُولُ اللهُ تبارك وتعالى: تُرِيدُونَ شَيْئًا أَزِيدُكُمْ؟ فَيَقُولُونَ: أَلَمْ تُبَيِّضْ وُجُوهَنَا؟ أَلَمْ تُدْخِلْنَا الْجَنَّةَ، وَتُنَجِّنَا مِنَ النَّارِ؟ قَالَ: فَيَكْشِفُ الْحِجَاب