“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។
អំពី អាប់ទុលឡោះ ពិន មូហ្គោហ្វហ្វាល់ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។
«بَيْنَ كُلِّ أَذَانَيْنِ صَلَاةٌ، بَيْنَ كُلِّ أَذَانَيْنِ صَلَاةٌ» ثُمَّ قَالَ فِي الثَّالِثَةِ: «لِمَنْ شَاءَ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ រាល់ៗចន្លោះរវាងការអាហ្សាននិងអ៊ីក៏ម៉ះ គឺមានសឡាតស៊ូណិត។ លោកបានបញ្ជាក់ដូចនេះចំនួនបីដង ហើយនៅលើកទីបី លោកបានប្រាប់ថា នោះជាប្រការស៊ូណិតសម្រាប់អ្នកដែលចង់សឡាត។
លើកទឹកចិត្តឲ្យសឡាតស៊ូណិតចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ។
ការនិយាយសាចុះសាឡើយ គឺជាការចង្អុលបង្ហាញមួយរបស់ណាពី ﷺ ដើម្បីឱ្យមនុស្សស្តាប់ឮ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃអ្វីដែលលោកមានប្រសាសន៍។
ពាក្យថា “អាហ្សានទាំងពីរ” គឺសំដៅលើអាហ្សាននិងអ៊ីក៏ម៉ះ។ វាត្រូវបានហៅថា “អាហ្សានទាំងពីរ” គឺសំដៅលើភាពលេចធ្លោនៃការប្រើប្រាស់វា ដូចជាពាក្យ “ព្រះចន្ទទាំងពីរ”(القمرين) ដែលសំដៅលើព្រះអាទិត្យនិងព្រះចន្ទ និងពាក្យ “អ៊ូមើរទាំងពីរ” (العمرين) ដែលសំដៅលើអាពូហ្ពាកើរ និងអ៊ូមើរ។
អាហ្សាន គឺជាការប្រកាសឲ្យដឹងពីការចូលមកដល់នៃពេលវេលាសឡាត ហើយអ៊ីក៏ម៉ះ គឺជាការប្រកាសឲ្យដឹងអំពីការចាប់ផ្តើមសឡាត។
សហេស អាល់ពូខរី (1/ 128) (627).
សហេស មូស្លីម (1/ 573) (838).
បន្ថែមទៀត (2)
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (16/ 671).
النهاية في غريب الحديث والأثر (31).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- المختصر المفيد للمؤذن والإمام والخطيب وأحكام المساجد«بَيْنَ كُلِّ أَذَانَيْنِ صَلَاةٌ، بَيْنَ كُلِّ أَذَانَيْنِ صَلَاةٌ»، ثُمَّ قَالَ فِي الثَّالِثَةِ: «لِمَنْ شَاءَ»
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«بَيْنَ كُلِّ أذانَيْنِ صَلاةٌ».
- مجموعة زاد الفقه (2)الفقه للمستوى الثاني ( مجموعة زاد )«بين كل أذانين صلاة، بين كل أذانين صلاة، وقال في الثالثة: لمن شاء».