“បុគ្គលណាសឡាតស៊ូពុស គឺរូបគេស្ថិតនៅក្នុងការធានា(ការការពារ)ពីអល់ឡោះ
អំពី ជុនទុប ពិន អាប់ទុលឡោះ អាល់កស់រីយ៍ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាសឡាតស៊ូពុស គឺរូបគេស្ថិតនៅក្នុងការធានា(ការការពារ)ពីអល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំប៉ះពាល់អ្នកដែលស្ថិតនៅក្នុងការថែរក្សាពីអល់ឡោះ។ ដូច្នេះ ចូរកុំឱ្យអល់ឡោះទាមទារពីពួកអ្នកវិញនូវការធានារបស់ទ្រង់(សម្រាប់ការមិនសឡាតស៊ូពុស)។ ពិតប្រាកដណាស់ អ្នកណាដែលអល់ឡោះទាមទារនូវការធានារបស់ទ្រង់ នោះអល់ឡោះនឹងឱ្យគេត្រូវទទួលរ៉ាប់រងជាមិនខាន បន្ទាប់មក ទ្រង់នឹងគ្រវែងជននោះផ្កាប់មុខទៅក្នុងឋាននរក”។
«مَنْ صَلَّى صَلَاةَ الصُّبْحِ فَهُوَ فِي ذِمَّةِ اللهِ، فَلَا يَطْلُبَنَّكُمُ اللهُ مِنْ ذِمَّتِهِ بِشَيْءٍ، فَإِنَّهُ مَنْ يَطْلُبْهُ مِنْ ذِمَّتِهِ بِشَيْءٍ يُدْرِكْهُ، ثُمَّ يَكُبَّهُ عَلَى وَجْهِهِ فِي نَارِ جَهَنَّمَ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលបានប្រតិបត្ដិសឡាតស៊ូពុស រូបគេនឹងស្ថិតក្រោមការធានា និងការការពារពីអល់ឡោះជាម្ចាស់ ហើយទ្រង់នឹងទប់ស្កាត់ប្រការអាក្រក់ពីរូបគេ និងជួយដល់រូបគេ។ ក្រោយមក ណាពី ﷺ លោកបានព្រមានចំពោះការបំពានលើការធានាលើកិច្ចព្រមព្រៀងនេះ អាចតាមរយៈការបោះបង់សឡាតស៊ូពុស ឬតាមរយៈការធ្វើឲ្យប៉ះពាល់ និងបង្កភាពជាសត្រូវនឹងអ្នកដែលបានសឡាតស៊ូពុស។ ជាការពិតណាស់ ជនណាដែលធ្វើដូច្នោះ នោះអល់ឡោះនឹងឱ្យគេត្រូវទទួលរ៉ាប់រងជាមិនខាន ។ បន្ទាប់មក ទ្រង់នឹងគ្រវែងជននោះផ្កាប់មុខទៅក្នុងឋាននរកជាមិនខាន។
...:
បញ្ជាក់ពីសារៈសំខាន់ និងឧត្តមភាពនៃសឡាតស៊ូពុស។
ការព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលប្រព្រឹត្តអំពើមិនគប្បីដាក់អ្នកដែលបានសឡាតស៊ូពុស។
អល់ឡោះជាម្ចាស់ទ្រង់ផ្តន្ទាទោសចំពោះអ្នកដែលប្រព្រឹត្តអំពើមិនគប្បីដាក់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយដែលសាងទង្វើកុសល។
សហេស មូស្លីម (1/ 454) (657).
បន្ថែមទៀត (6)
المعجم الأوسط (4/ 5) (3464).
نزهة المتقين شرح رياض الصالحين (1/ 249).
شرح رياض الصالحين.
لابن عثيمين (2/ 561).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 323).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“من صلى صلاة الصبح فهو في ذمة الله، فلا يطلبنكم الله من ذمته بشيء، فإنه من يطلبه من ذمته بشيء يدركه، ثم يكبه على وجهه في نار جهنم”.
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«مَنْ صَلَّىٰ صَلاَةَ الصُّبْح فَهُوَ فِي ذِمَّةِ الله، فَلا يَطْلُبـَنَّكُمُ اللهُ مِنْ ذِمَّتِهِ بِشَيءٍ، فَإِنَّهُ مَنْ يَطْلُبْهُ مِنْ ذِمَّتِهِ بِشَيْءٍ يُدْرِكْهُ، ثُمَّ يَكُبُّهُ عَلَىٰ وَجْهِهِ فِي نَارِ جَهَنَّمَ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«مَنْ صَلَّىٰ صَلاةَ الصبْح فَهُوَ في ذِمَّةِ الله، فَلا يَطلُبَنَّكُمْ الله مِنْ ذِمَّتِهِ بِشَيء، فَإنَّهُ مَنْ يَطلُبْهُ مِنْ ذِمَّتِهِ بِشَيءٍ يُدْرِكْهُ، ثُمَّ يَكُبَّهُ عَلَىٰ وَجْهِهِ في نَارِ جَهَنَّمَ».