“ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
អំពី អាពូម៉ាស៊្អូទ អ៊ុកហ្ពះ ពិន អាំរ៍ អាល់អាន់សរី អាល់ហ្ពាត់រី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
«إِنَّ مِمَّا أَدْرَكَ النَّاسُ مِنْ كَلاَمِ النُّبُوَّةِ الأُولَى: إِذَا لَمْ تَسْتَحْيِ فَاصْنَعْ مَا شِئْتَ».
ណាពី ﷺ លោកបានប្រាប់ថា ក្នុងចំណោមបណ្តាំរបស់ណាពីមុនៗ ដែលត្រូវបានផ្សព្វផ្សាយក្នុងចំណោមមនុស្ស និងបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ រហូតឈានដល់ជំនាន់ដំបូងនៃប្រជាជាតិមូស្លីមនោះគឺ៖ សូមអ្នកពិនិត្យមើលចំពោះអ្វីដែលអ្នកចង់ធ្វើ។ ប្រសិនបើវាមិនមែនជាប្រការនាំមកនូវភាពខ្មាសអៀនទេនោះ សូមអ្នកធ្វើវាចុះ។ តែប្រសិនបើវាជាប្រការដែលនាំមកនូវភាពខ្មាសអៀន សូមអ្នកបោះបង់វាចោល ព្រោះប្រការដែលរារាំងមិនឱ្យប្រព្រឹត្តអំពើអាក្រក់ គឺភាពខ្មាសអៀន។ ហេតុនេះ អ្នកដែលគ្មានភាពខ្មាសអៀននឹងលិចលង់ក្នុងអំពើអសីលធម៌ និងអំពើអាក្រក់គ្រប់ប្រភេទ។
ការខ្មាសអៀន គឺជាគ្រឹះនៃនៃសីលធម៌ដ៏ថ្លៃថ្នូរ។
ការខ្មាសអៀន គឺជាលក្ខណៈសម្បត្តិមួយរបស់បណ្តាណាពីទាំងឡាយ និងលក្ខណៈសម្បត្តិដែលបានបន្សល់ទុកពីពួកគាត់។
ការខ្មាសអៀន គឺជាអ្វីដែលធ្វើឲ្យជនមូស្លីមធ្វើនូវអ្វីគ្រប់យ៉ាងដែលអាចនាំមកនូវភាពស្រស់ស្អាតហើយបោះបង់ចោលនូវអ្វីដែលអាចនាំមកនូវប្រការអាក្រក់។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ បញ្ជានៅក្នុងហាទីស្ហនេះគឺបង្ហាញពីការអនុញ្ញាត មានន័យថា ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ ហើយវាមិនធ្វើឲ្យអ្នកមានការខ្មាសអៀនចំពោះអល់ឡោះឬមនុស្ស សូមធ្វើវាចុះ។ បើមិនដូច្នោះទេ ចូរកុំធ្វើវា។ នេះគឺជាគោលការណ៍មូលដ្ឋាននៃអ៊ីស្លាម ដោយបានបង្ហាញថា ចំពោះកាតព្វកិច្ច(ប្រការវ៉ាជិប) និងប្រការដែលគេជំរុញឲ្យធ្វើ(ប្រការស៊ូណិត)ដែលច្បាប់បង្គាប់ប្រើ គឺនឹងនាំមកនូវភាពខ្មាសអៀនប្រសិនបើមិនធ្វើវា។ ចំពោះប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) និងប្រការដែលគេមិនពេញចិត្ត(ប្រការម៉ាក្រុះ) គឺនឹងនាំមកនូវភាពខ្មាសអៀនប្រសិនបើគេធ្វើវា។ ចំណែកឯអ្វីដែលច្បាប់អនុញ្ញាត ការខ្មាសអៀនក្នុងការធ្វើឬមិនធ្វើ គឺត្រូវបានអនុញ្ញាត។ ដូច្នេះហាទីស្ហនេះរួមបញ្ចូលនូវការវិនិច្ឆ័យច្បាប់ទាំងប្រាំ។ មានការនិយាយថា វាជាការព្រមានមួយ មានន័យថា ប្រសិនបើការខ្មាសអៀនត្រូវបានដកចេញពីអ្នក ចូរធ្វើអ្វីដែលអ្នកចង់ធ្វើចុះ ព្រោះអល់ឡោះនឹងតបស្នងចំពោះអ្វីដែលអ្នកធ្វើ។ អ្នកខ្លះទៀតនិយាយថា វាជាបញ្ជាក្នុងន័យជាការប្រាប់ជាដំណឹង ដែលមានន័យថា អ្នកដែលគ្មានភាពខ្មាសអៀននឹងធ្វើអ្វីតាមតែចិត្តចង់។
សហេស អាល់ពូខរី (8/ 29) (6120).
បន្ថែមទៀត (6)
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 1252).
تطريز رياض الصالحين.
لفيصل آل مبارك (ص1045).
شرح رياض الصالحين.
لابن عثيمين (6/ 656).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الله -جل جلاله- أنيس المحبين وملاذ القاصدين«إِنَّ مِـمَّا أَدْرَكَ النَّاسُ مِنْ كَلاَمِ النُّـبُوَّةِ الأُولَى: إِذَا لَمْ تَسْتَحِ فَاصْنَعْ مَا شِئْتَ»
- رياض الصالحينرياض الصالحين مع فوائد وهدايات - 8«إنَّ ممَّا أدْرَكَ النَّاسُ من كَلام النُّبُوَّة الأولىٰ: إذَا لَمْ تَسْتَحِ فَاصْنَعْ مَا شئْتَ».
- مجموعة زاد الحديث(3)1«إِنَّ مِمَّا أَدْرَكَ النَّاسُ مِنْ كَلاَمِ النُّبُوَّةِ الأولى: إِذَا لَمْ تَسْتَحِ فَاصْنَعْ مَا شِئْتَ»
- مشروع منهاج زادكزادك معلم 2«إِنَّ مِمَّا أَدْرَكَ النَّاسُ مِنْ كَلَامِ النُّبُوَّةِ الأُولَى: إِذَا لَمْ تَسْتَحِ فَاصْنَعْ مَا شِئْتَ»
- مشروع منهاج زادكزادك 2 طالب نهائي«إِنَّ مِمَّا أَدْرَكَ النَّاسُ مِنْ كَلَامِ النُّبُوَّةِ الأُولَى: إِذَا لَمْ تَسْتَحِي فَاصْنَعْ مَا شِئْتَ»