“ប្រសិនបើអ្នកបានធ្វើដូចអ្វីដែលអ្នកនិយាយមែន គឺហាក់ដូចជាអ្នកបានធ្វើឲ្យពួកគេទទួលទាននូវផេះក្ដៅ ហើយអ្នកនឹងទទួលបានការជួយពីអល់ឡោះលើពួកគេជានិច្ច ដរាបណាអ្នកនៅធ្វើដូច្នោះ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه
ពិតណាស់ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ ខ្ញុំមានសាច់ញាតិ។ ខ្ញុំផ្សារភ្ជាប់សាច់សាលោហិតនឹងពួកគេ តែពួកគេបែរជាកាត់ផ្ដាច់សាច់សាលោហិតនឹងខ្ញុំ។ ខ្ញុំខំធ្វើល្អទៅកាន់ពួកគេ តែពួកគេបែរជាធ្វើអាក្រក់ចំពោះខ្ញុំ។ ខ្ញុំខន្តីចំពោះពួកគេ តែពួកគេបែរជាប្រព្រឹត្ដទង្វើល្ងង់ខ្លៅមកលើខ្ញុំទៅវិញ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកបានធ្វើដូចអ្វីដែលអ្នកនិយាយមែន គឺហាក់ដូចជាអ្នកបានធ្វើឲ្យពួកគេទទួលទាននូវផេះក្ដៅ ហើយអ្នកនឹងទទួលបានការជួយពីអល់ឡោះលើពួកគេជានិច្ច ដរាបណាអ្នកនៅធ្វើដូច្នោះ”។
أَنَّ رَجُلًا قَالَ: يَا رَسُولَ اللهِ إِنَّ لِي قَرَابَةً أَصِلُهُمْ وَيَقْطَعُونِي، وَأُحْسِنُ إِلَيْهِمْ وَيُسِيئُونَ إِلَيَّ، وَأَحْلُمُ عَنْهُمْ وَيَجْهَلُونَ عَلَيَّ، فَقَالَ: «لَئِنْ كُنْتَ كَمَا قُلْتَ، فَكَأَنَّمَا تُسِفُّهُمُ الْمَلَّ وَلَا يَزَالُ مَعَكَ مِنَ اللهِ ظَهِيرٌ عَلَيْهِمْ مَا دُمْتَ عَلَى ذَلِكَ».
បុរសម្នាក់បានត្អូញត្អែរទៅកាន់ណាពី ﷺ ថា គាត់មានញាតិសណ្តាន និងសាច់ញាតិដែលគាត់ប្រព្រឹត្តល្អចំពោះពួកគេ តែពួកគេបែរជាប្រព្រឹត្តផ្ទុយពីនេះចំពោះគាត់។ គាត់ផ្សារភ្ជាប់សាច់សាលោហិតនឹងពួកគេ ទៅសួរសុខទុក្ខពួកគេ តែពួកគេបែរជាកាត់ផ្ដាច់សាច់សាលោហិតនឹងគាត់។ គាត់ធ្វើល្អទៅកាន់ពួកគេ និងស្មោះត្រង់ចំពោះពួកគេ តែពួកគេបែរជាធ្វើអាក្រក់និងមិនស្មោះត្រង់ចំពោះគាត់។ គាត់ខន្តី និងអភ័យទោសឱ្យពួកគេ តែពួកគេបែរជាប្រព្រឹត្តអំពើល្ងង់ខ្លៅមកចំពោះគាត់តាមរយៈទង្វើ និងពាក្យសម្តីអាក្រក់ទៅវិញ។ ដូចនេះ តើគាត់គួរបន្តភ្ជាប់ទំនាក់ទំនងជាមួយពួកគេទៀតដែរឬទេ ក្នុងពេលដែលពួកគេមានលក្ខណៈបែបនេះ? ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ ពិតប្រាកដណាស់ ប្រសិនបើនោះដូចអ្វីដែលអ្នកបាននិយាយពិតមែន អ្នកកំពុងតែធ្វើឱ្យពួកគេអាម៉ាស់និងបន្ទាបបន្ថោកខ្លួនឯង។ វាហាក់បីដូចជាអ្នកកំពុងឱ្យផេះក្តៅដល់ពួកគេបរិភោគ ព្រោះតែអំពើល្អដ៏ច្រើនរបស់អ្នក និងទង្វើដ៏អាក្រក់របស់ពួកគេ។ អ្នកនឹងទទួលបានជំនួយពីអល់ឡោះជាម្ចាស់លើពួកគេ និងការការពារពីការធ្វើបាបរបស់ពួកគេ ដរាបណាអ្នកនៅតែធ្វើល្អចំពោះពួកគេ ហើយពួកគេនៅតែធ្វើអាក្រក់ចំពោះអ្នក។
ការតបតចំពោះអំពើអាក្រក់ដោយអំពើល្អអាចនាំឱ្យអ្នកប្រព្រឹត្តអាក្រក់នោះត្រឡប់មករកផ្លូវត្រូវវិញដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកតបតវិញចុះនូវអ្វីដែលល្អបំផុត(ពេលគេធ្វើ អំពើមិនគួរគប្បីចំពោះអ្នក) ពេលនោះអ្នកដែលជាសត្រូវរបស់អ្នកនឹងក្លាយជាមិត្ដជិតស្និទ្ធរបស់អ្នកជាមិនខានឡើយ”។
ការគោរពតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ ទោះបីជាជួបការឈឺចាប់ឬការធ្វើទុក្ខបុកម្នេញក៏ដោយ គឺជាមូលហេតុមួយទទួលបាននូវការជួយពីអល់ឡោះជាម្ចាស់ដល់ខ្ញុំបម្រើរបស់ទ្រង់ដែលមានជំនឿ។
ការកាត់ផ្តាច់ចំណងសាច់សាលោហិតនាំមកនូវការឈឺចាប់និងទណ្ឌកម្មនៅលើលោកិយនេះ ហើយទទួលនូវបាបកម្មនិងការជំនុំជម្រះនៅថ្ងៃបរលោក។
គប្បីលើជនមូស្លីមត្រូវស្វែងរកផលបុណ្យក្នុងអំពើល្អរបស់ខ្លួន ហើយមិនត្រូវឱ្យការបង្កការឈឺចាប់ និងការកាត់ផ្តាច់ទំនាក់ទំនងរបស់មនុស្សបញ្ឈប់រូបគេពីទម្លាប់ល្អរបស់ខ្លួនឡើយ។
អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ មិនមែនជាអ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួនឡើយ។ ប៉ុន្តែ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅតែផ្សារភ្ជាប់ចំណងសាច់សោលោហិតរបស់ខ្លួន ទោះបីជាពួកគេកាត់ផ្តាច់វាពីខ្លួនក៏ដោយ។
សហេស មូស្លីម (4/ 1982) (2558).
បន្ថែមទៀត (8)
كنوز رياض الصالحين.
لمجموعة من الباحثين (9/ 220).
بهجة الناظرين.
لسليم الهلالي (1/ 698).
نزهة المتقين.
لمجموعة من الباحثين (1/ 539).
شرح رياض الصالحين.
لابن عثيمين (3/ 188).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالحوعن أبي هريرة رضي الله عنه أن رجلا قال: يا رسول الله إن لي قرابة أصلهم ويقطعوني، وأحسن إليهم ويسيئون إلي، وأحلم عنهم ويجهلون علي، فقال: “لئن كنت كما قلت، فكأنما تسفهم الملّ ولا يزال معك من الله ظهير عليهم ما دمت على ذلك”.
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«لَئِنْ كُنْتَ كَمَا قُلْتَ، فَكَأَنَّمَا تُسِفُّهُم المَلَّ، وَلا يَزالُ مَعَكَ مِنَ الله ظهِيرٌ عَلَيْهِمْ مَا دُمْتَ عَلىٰ ذَلِكَ».
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1« أن رجلًا قال: يا رسُول الله، إِنّ لِي قرابةً أصِلُهُمْ ويقْطعُونِي، وأُحْسِنُ إِليْهِمْ ويُسِيئُون إِليّ، وأحْلُمُ عنْهُمْ ويجْهلُون عليّ، فقال:«لئِنْ كُنْت كما قُلْت، فكأنّما تُسِفُّهُمُ الْملّ، ولا يزالُ معك مِن الله ظهِيرٌ عليْهِمْ ما
- نبراس طالب (1)1«لَئِنْ كُنْتَ كَمَا قُلْتَ، فَكَأَنَّمَا تُسِفُّهُمُ الْمَلَّ([9]) ، وَلَا يَزَالُ مَعَكَ مِنَ اللهِ ظَهِيرٌ عَلَيْهِمْ مَا دُمْتَ عَلَى ذَلِكَ»