រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។
អំពី អាពូហ៊ូម៉ៃទ៍ ឬក៏ អំពី អាពូអ៊ូសៃទ៍ បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។
«إِذَا دَخَلَ أَحَدُكُمُ الْمَسْجِدَ فَلْيَقُلِ: اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ، وَإِذَا خَرَجَ فَلْيَقُلِ: اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ».
ណាពី ﷺ លោកបានបង្រៀនប្រជាជាតិរបស់លោកនូវទូអាមួយដែលគេសូត្រនៅពេលចូលម៉ាស្ជិត គឺ៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِك” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ) ដោយគេសុំពីអល់ឡោះសូមទ្រង់សម្រួលដល់រូបគេនូវមូលហេតុទាំងឡាយដែលនាំឲ្យទទួលបាននូវក្តីមេត្តាករុណាអំពីទ្រង់។ ហើយនៅពេលដែលគេចង់ចេញមកវិញ ចូរឲ្យគេសូត្រថា៖ “اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ” (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់) ដោយរូបគេសុំពីអល់ឡោះជាម្ចាស់នូវក្ដីសប្បុរសរបស់ទ្រង់ និងបន្ថែមដល់រូបគេនូវក្តីសប្បុរសរបស់ទ្រង់អំពីលាភសក្ការៈដែលស្របច្បាប់។
ស៊ូណិតសូត្រទូអានេះនៅពេលចូលម៉ាស្ជិត និងពេលចេញពីម៉ាស្ជិត។
ការសុំនូវក្តីមេត្តាពីអល់ឡោះនៅពេលចូលម៉ាស្ជិត ហើយសុំនូវក្តីមេត្តាករុណាពីទ្រង់នៅពេលចេញពីម៉ាស្ជិត គឺដោយសារតែនៅពេលចូលម៉ាស្ជិត គឺរូបគេរវល់នឹងទង្វើនានាដែលបញ្ជិតរូបគេទៅកាន់អល់ឡោះជាម្ចាស់ និងទៅកាន់ឋានសួគ៌។ ហេតុនេះ សក្តិសមហើយនឹងរំលឹកពីក្តីមេត្តាករុណារបស់អល់ឡោះក្នុងពេលនោះ។ ចំណែកឯនៅពេលដែលគេចេញពីម៉ាស្ជិតវិញ គឺគេព្យាយាមនៅលើផែនដីស្វែងរកលាភសក្ការៈផ្សេងៗ។ ហេតុនេះ សក្តិសមហើយដែលរំលឹកពីក្តីសប្បុរសរបស់អល់ឡោះក្នុងពេលនោះ។
ហ្ស៊ីកៀរនេះ គឺគេសូត្រនៅពេលចង់ចូលម៉ាស្ជិត និងនៅពេលចង់ចេញពីម៉ាស្ជិតវិញ។
សហេស មូស្លីម (1/ 494) (713).
បន្ថែមទៀត (3)
الكاشف عن حقائق السُّنن (3/935).
فيض القدير (1/ 336).
ذخيرة العقبى (9/153).
បានដកស្រង់ក្នុងសៀវភៅ
10 សៀវភៅបន្ថែមទៀត (9)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"إذا دخل أحدكم المسجد فليقل: اللهم افتح لي أبواب رحمتك. وإذا خرج فليقل: اللهم إني أسألك من فضلك".
- المختصر في آداب السفر وصفة الحج والعمرة وآداب الزيارة والأدعية الجامعة مع ملحق بالفتاوى والمخالفات2- المختصر في صفة الحج وأحكامه (للحرمين)«اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ»[2]،
- المختصر في صفة الحج وأحكامهالمختصر في صفة الحج والعمرة«اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ»[2]،
- حصن المسلم من أذكار الكتاب والسنةحصن المسلماللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِك
- رسالة في الأذكار1«إِذَا دَخَلَ أَحَدُكُمُ المَسْجِدَ فَلْيَقُلِ: اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ، وَإِذَا خَرَجَ فَلْيَقُلِ: اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ».
- ما لا يسع أطفال المسلمين جهله«اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ»[150].
- ما لا يسع أطفال المسلمين جهلهج: «اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ»[221].
- ما لا يسع أطفال المسلمين جهلهج: «اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ»[222].
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «اللهم إني أسألك من فضلك»