នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه
អំពី ណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍អំពីម្ចាស់របស់លោក ទ្រង់បានមានបន្ទូលថា៖ “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ ក្រោយមក គេបានត្រឡប់ទៅសាងបាបកម្មទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ បន្ទាប់មក គេក៏ត្រឡប់ទៅសាងបាបកម្មម្តងទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស។ ចូរអ្នកធ្វើអ្វីតាមដែលអ្នកចង់ចុះ។ ពិតប្រាកដណាស់ យើងពិតជាបានលើកលែងទោសឲ្យអ្នកហើយ”។
عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فِيمَا يَحْكِي عَنْ رَبِّهِ عَزَّ وَجَلَّ، قَالَ: «أَذْنَبَ عَبْدٌ ذَنْبًا، فَقَالَ: اللَّهُمَّ اغْفِرْ لِي ذَنْبِي، فَقَالَ تَبَارَكَ وَتَعَالَى: أَذْنَبَ عَبْدِي ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، ثُمَّ عَادَ فَأَذْنَبَ، فَقَالَ: أَيْ رَبِّ اغْفِرْ لِي ذَنْبِي، فَقَالَ تَبَارَكَ وَتَعَالَى: عَبْدِي أَذْنَبَ ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، ثُمَّ عَادَ فَأَذْنَبَ، فَقَالَ: أَيْ رَبِّ اغْفِرْ لِي ذَنْبِي، فَقَالَ تَبَارَكَ وَتَعَالَى: أَذْنَبَ عَبْدِي ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، اعْمَلْ مَا شِئْتَ فَقَدْ غَفَرْتُ لَكَ».
ណាពី ﷺ លោកបានរាយការណ៍ពីម្ចាស់របស់លោកថា ពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោសចំពោះបាបកម្មដោយទ្រង់បិទបាំង និងអធ្យាស្រ័យចំពោះបាបកម្មនោះ ឬដាក់ទោសចំពោះបាបកម្មដែលគេបានប្រព្រឹត្ត។ ពិតប្រាកដណាស់ យើងបានលើកលែងទោសឲ្យគេហើយ។ ក្រោយមក គេបានត្រឡប់ទៅសាងបាបកម្មទៀត រួចគេពោលថា៖ “رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោសចំពោះបាបកម្មដោយទ្រង់បិទបាំងនិងអធ្យាស្រ័យចំពោះបាបកម្មនោះ ឬដាក់ទោសចំពោះបាបកម្មដែលគេប្រព្រឹត្ត។ ពិតប្រាកដណាស់ យើងបានលើកលែងទោសឲ្យខ្ញុំបម្រើរបស់យើងហើយ។ ក្រោយមក គេក៏ត្រឡប់ទៅសាងបាបកម្មម្តងទៀត រួចមកគេពោលថា៖ “رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោសចំពោះបាបកម្មដោយទ្រង់បិទបាំងនិងអធ្យាស្រ័យចំពោះបាបកម្មនោះ ឬដាក់ទោសចំពោះបាបកម្មដែលគេប្រព្រឹត្ត។ ពិតប្រាកដណាស់ យើងបានលើកលែងទោសឲ្យខ្ញុំបម្រើរបស់យើងហើយ។ ដូចនេះ ចូរឲ្យគេធ្វើនូវអ្វីដែលគេចង់ចុះដរាបណារាល់ពេលដែលគេសាងបាបកម្ម គេបោះបង់បាបកម្មនោះវិញ និងមានការសោកស្តាយ ហើយតាំងចិត្តមិនត្រឡប់ទៅប្រព្រឹត្តបាបកម្មនោះវិញ។ ក៏ប៉ុន្តែ កិលេសតណ្ហារបស់គេបានយកឈ្នះលើរូបគេ ហើយគេក៏ធ្លាក់ទៅក្នុងបាបកម្មម្តងទៀត។ ដូចនេះ ដរាបណារូបគេនៅតែធ្វើបែបនេះដោយសាងបាបកម្ម រួចសារភាពកំហុស(តាវហ្ពាត់) នោះយើងនឹងអភ័យទោសដល់គេ។ ជាការពិតណាស់ ការសារភាពកំហុស គឺលុបបំបាត់នូវអ្វីដែលមានពីមុនមក។
...:
ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយមនុស្សលោកទាំងអស់ ទោះជាគេសាងបាបកម្ម ឬប្រព្រឹត្តទង្វើអ្វីក៏ដោយ បើកាលណាគេសារភាពកំហុសចំពោះអល់ឡោះ និងវិលត្រឡប់ទៅកាន់ទ្រង់នោះ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេមិនខាន។
អ្នកដែលមានជំនឿចំពោះអល់ឡោះ គឺគេមានសង្ឃឹមចំពោះការអភ័យទោសពីម្ចាស់របស់គេ ហើយគេខ្លាចទណ្ឌកម្មរបស់ទ្រង់។ ដូចនេះ គេរួសរាន់ទៅកាន់ការសារភាពកំហុស ហើយគេមិនបន្តប្រព្រឹត្តអំពើបាបនោះទៀតឡើយ។
លក្ខខណ្ឌនៃការសារភាពកំហុសដែលត្រឹមត្រូវ៖ បោះបង់ចោលទង្វើខុសឆ្គងនោះ និងសោកស្តាយចំពោះអ្វីដែលបានកន្លងហួស ហើយប្តេជ្ញាចិត្តថានឹងមិនត្រឡប់ទៅប្រព្រឹត្តទង្វើនោះម្តងទៀតឡើយ។ ប្រសិនបើបាបកម្មនោះពាក់ព័ន្ធនឹងសិទ្ធិរបស់មនុស្សលោកទាក់ទងនឹងទ្រព្យសម្បត្តិ កិត្តិយស ឬអាយុជីវិត គឺត្រូវបន្ថែមនូវលក្ខខណ្ឌទីបួន នោះគឺត្រូវដោះស្រាយឲ្យរួចរាល់ជាមួយនឹងអ្នកដែលរូបគេបានបំពាន ឬបង្វិលត្រឡប់ទៅកាន់ម្ចាស់ដើមវិញនូវអ្វីដែលរូបគេបានបំពាននោះ។
សារៈសំខាន់នៃការមានចំណេះដឹងអំពីអល់ឡោះដែលធ្វើឲ្យខ្ញុំបម្រើអល់ឡោះដឹងពីកិច្ចការសាសនារបស់គេ ដូច្នេះគេនឹងសារភាពកំហុសចំពោះអល់ឡោះគ្រប់ពេលដែលគេធ្វើខុស ដោយគេមិនអស់សង្ឃឹម និងមិនបន្តរឹងរូសនោះឡើយ។
សហេស អាល់ពូខរី (9/ 145) (7507).
សហេស មូស្លីម (4/ 2112) (2758).
បន្ថែមទៀត (5)
نزهة المتقين شرح رياض الصالحين (1/ 383).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 493).
النهاية في غريب الحديث والأثر.
لابن الأثير(674).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- الله -جل جلاله- أنيس المحبين وملاذ القاصدين«أَذْنَبَ عَبْدٌ ذَنْبًا؛ فَقَالَ: اللَّهُمَّ! اغْفِرْ لِي ذَنْبِي، فَقَالَ -تبارك وتعالى- : أَذْنَبَ عَبْدِي ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، ثُمَّ عَادَ فَأَذْنَبَ، فَقَالَ: أَيْ رَبِّ! اغْف
- مجموعة زاد التربية الإسلامية (4)التربية الإسلامية 4«أَذْنَبَ عَبْدٌ ذَنْبًا، فَقالَ: الله مَّ اغْفِرْ لِي ذَنْبِي، فَقالَ تَبارَكَ وَتعالى: أَذْنَبَ عَبْدِي ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، ثُمَّ عادَ فَأَذْنَبَ، فَقالَ: أَيْ رَبِّ اغْفِرْ لِي