“សាសនា គឺជាការអប់រំទូន្មាន
អំពី អាពូរូក័យយ៉ះ តាមីម ពិន អ័ស អាត់ទើរី رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“សាសនា គឺជាការអប់រំទូន្មាន”។ ពួកយើងបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ដើម្បីអ្នកណាទៅ? លោកបានឆ្លើយថា៖ “ដើម្បីអល់ឡោះ ដើម្បីគម្ពីររបស់ទ្រង់ ដើម្បីអ្នកនាំសាររបស់ទ្រង់ ដើម្បីមេដឹកនាំអ៊ីស្លាម និងប្រជាពលរដ្ឋទូទៅ”។
«الدِّينُ النَّصِيحَةُ» قُلْنَا: لِمَنْ؟ قَالَ: «لِلهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ».
ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ថា ជាការពិតណាស់ សាសនាឥស្លាមឈរឡើងនៅលើភាពជ្រះថ្លា(អៀខ្លើស) ភាពស្មោះត្រង់ និងការចេះទូន្មានដាស់តឿនគ្នា ដើម្បីឲ្យគេអាចបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើដោយពេញលេញ មិនមានការខ្វះខាត និងមិនមានការបោកប្រាស់។ ពេលនោះ មានគេសួរទៅកាន់ណាពី ﷺ ថា៖ តើការទូន្មាននោះសម្រាប់អ្នកណា? លោកបានឆ្លើយថា៖ ទីមួយ៖ ការទូន្មាននោះ គឺសម្រាប់អល់ឡោះជាម្ចាស់៖ តាមរយៈការមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការគោរពសក្ការៈចំពោះទ្រង់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវមានជំនឿចំពោះភាពជាម្ចាស់នៃការបង្កើត(រូពូពីយ៉ះ) ភាពជាម្ចាស់ដែលគេត្រូវគោរពសក្ការៈ(អ៊ូលូហ៊ីយ៉ះ) និងមានជំនឿចំពោះបណ្តាព្រះនាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់ ព្រមទាំងលើកតម្កើងបទបញ្ជារបស់ទ្រង់ និងអំពាវនាវទៅកាន់ការមានជំនឿចំពោះទ្រង់។ ទីពីរ៖ ការទូន្មាននោះ គឺសម្រាប់គម្ពីររបស់ទ្រង់ ពោលគឺគម្ពីរគួរអាន៖ ដោយត្រូវមានជំនឿថា វាជាបន្ទូលរបស់អល់ឡោះ ជាគម្ពីរចុងក្រោយគេបង្អស់របស់ទ្រង់ និងមានជំនឿថា វាជាគម្ពីរមួយដែលនិរាករណ៍នូវច្បាប់បញ្ញត្តិទាំងអស់ដែលមានមុនគម្ពីរនេះ ហើយត្រូវលើកតម្កើងគម្ពីរនេះ ត្រូវសូត្រវាដោយដ៏ពិតប្រាកដ និងអនុវត្តតាមអត្ថន័យដ៏ច្បាស់លាស់នៃគម្ពីរនេះ ហើយប្រគល់ទៅកាន់អល់ឡោះនូវអាយ៉ាត់ដែលមានអត្ថន័យមិនច្បាស់លាស់ ការពារវាពីការបកស្រាយរបស់អ្នកដែលបំភ្លៃ និងត្រូវយកជាមេរៀនពីដំបូន្មានទាំងឡាយរបស់វា ចែកចាយនូវចំណេះដឹងរបស់វា ព្រមទាំងអំពាវនាវទៅកាន់វា។ ទីបី៖ ការទូន្មាននោះ គឺសម្រាប់អ្នកនាំសាររបស់ទ្រង់ មូហាំម៉ាត់ ﷺ ៖ ដោយត្រូវមានជំនឿថា លោកជាអ្នកនាំសារចុងក្រោយបង្អស់របស់អល់ឡោះ ជឿជាក់ចំពោះព័ត៌មានទាំងឡាយដែលលោកបាននាំមក អនុវត្តនូវបទបញ្ជាទាំងឡាយដែលលោកបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលលោកហាមឃាត់ ហើយមិនត្រូវគោរពសក្ការៈចំពោះអល់ឡោះឡើយ លើកលែងតែអ្វីដែលលោកបាននាំមក ត្រូវលើកតម្កើងសិទ្ធិរបស់លោក គោរពឲ្យតម្លៃរូបលោក ផ្សព្វផ្សាយការអំពាវនាវ និងច្បាប់បញ្ញត្តិរបស់លោក ហើយប្រឆាំងចំពោះការចោទប្រកាន់ទៅលើលោក។ ទីបួន៖ ការទូន្មាននោះ គឺសម្រាប់មេដឹកនាំឥស្លាម៖ តាមរយៈការជួយដល់មេដឹកនាំលើប្រការត្រឹមត្រូវ និងមិនត្រូវប្រឆាំងមេដឹកនាំ ត្រូវគោរពតាមមេដឹកនាំនូវអ្វីដែលស្របទៅតាមច្បាប់បញ្ញត្តិរបស់អល់ឡោះ។ ទីប្រាំ៖ ការទូន្មាននោះ គឺសម្រាប់អ្នកឥស្លាមទូទៅ៖ តាមរយៈការធ្វើល្អទៅកាន់ពួកគេ អំពាវនាវពួកគេ ការពារប្រការគ្រោះថ្នាក់ពីពួកគេ ស្រឡាញ់ពេញចិត្តចង់ឲ្យពួកគេបានល្អ និងសហការគ្នាជាមួយពួកគេលើប្រការល្អនិងការកោតខ្លាចអល់ឡោះ។
បង្គាប់ប្រើឲ្យធ្វើការទូន្មានទៅកាន់មនុស្សគ្រប់គ្នា។
ឋានៈនៃការទូន្មានណែនាំគ្នាក្នុងសាសនាឥស្លាម។
សាសនាឥស្លាមគ្របដណ្តប់លើគោលជំនឿ ពាក្យសម្តី និងទង្វើ។
ដំបូន្មានដែលស្មោះស គឺរាប់បញ្ចូលទាំងការសម្អាតខ្លួនពីការបោកប្រាស់ទៅចំពោះបុគ្គលដែលត្រូវបានណែនាំ និងចង់ឲ្យគេបានល្អ។
ការបង្រៀនដ៏ល្អប្រពៃរបស់រ៉ស៊ូលុលឡោះ ﷺ ដោយលោកបានលើកឡើងពីអ្វីមួយជាលក្ខណៈរួមជាមុន។ បន្ទាប់មក ទើបលោកធ្វើការបកស្រាយជាលក្ខណៈលម្អិត។
ចាប់ផ្តើមពីអ្វីដែលសំខាន់ជាងគេមុន ដោយណាពី ﷺ លោកចាប់ផ្តើមដោយការទូន្មានសម្រាប់អល់ឡោះ រួចមក សម្រាប់គម្ពីររបស់ទ្រង់។ បន្ទាប់មក សម្រាប់អ្នកនាំសាររបស់ទ្រង់ ﷺ។ ក្រោយមក សម្រាប់មេដឹកនាំឥស្លាម។ ក្រោយមកទៀត គឺការទូន្មានសម្រាប់អ្នកឥស្លាមទូទៅ។
សហេស មូស្លីម (1/ 74) (55).
បន្ថែមទៀត (4)
التحفة الربانية في شرح الأربعين حديثا النووية (ص21).
شرح الأربعين النووية.
لابن عثيمين (ص115).
شرح النووي على مسلم (2/ 37).
បានដកស្រង់ក្នុងសៀវភៅ
11 សៀវភៅបន្ថែមទៀត (11)
- الحديث زاد 4الحديث 4«الدِّينُ النَّصِيحَةُ» قُلْنا: لِمَنْ؟ قال: «لِلَّهِ وَلِكِتابِهِ وَلِرسولِهِ وَلِأَئِمَّةِ المُسْلِمِينَ وَعامَّتِهِمْ».
- تحفة الأخيار تحفة الأخيار (ببيان جملة نافعة مما ورد في الكتاب والسنة من الأدعية والأذكار)«الدِّينُ النَّصِيحَةُ» قُلْنَا: لِمَنْ؟ قَالَ: «لِلَّهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلأَِئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ» [99]
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«الدِّينُ النَّصِيحَةُ»، قُلْنَا: لِمَنْ ؟ قَالَ: «لله وَلِكِتَابِهِ وَلِرَسُولِهِ وَلأئمَّةِ المُسْلِمِينَ وَعَامَّتِهِمْ».
- قاموس الكبائرموسوعة الكبائر - المجموعة الثالثة«الدِّينُ النَّصِيحَةُ» قلنا: لمن؟ قال: «لِلَّهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ» [106].
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1«الدِّينُ النّصِيحةُ»، قُلْنا: لِمنْ؟ قال:«لِلّهِ ولِكِتابِهِ ولِرسُولِهِ ولِأئِمّةِ الْمُسْلِمِين وعامّتِهِمْ»
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1«الدِّينُ النّصِيحةُ»، قُلْنا: لِمنْ؟ قال: «لِلّهِ ولِكِتابِهِ ولِرسُولِهِ ولِأئِمّةِ الْمُسْلِمِين وعامّتِهِمْ»
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «الدِّينُ النَّصِيحَةُ»، قلنا: «لمن؟»، قال: «ﷲِ وَلِكِتَابِهِ وَلِرَسُولِهِ وَلأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ»
- مشروع منهاج زادكزادك 2 طالب نهائي«الدِّينُ النَّصِيحَةُ». قُلْنَا: لِمَنْ؟ قَالَ: «للهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ»
- نبراس طالب (1)1«الدِّينُ النَّصِيحَةُ» قُلْنَا: لِمَنْ؟ قَالَ: «لِلهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ»
- نبراس طالب (1)1«الدِّينُ النَّصِيحَةُ» قُلْنَا: لِمَنْ؟ قَالَ: «لِله وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ»
- نبراس طالب (3)نبراس طالب 3«الدِّينُ النَّصِيحَةُ» قُلْنَا: لِمَنْ؟ قَالَ: «للهِ وَلِكِتَابِهِ وَلِرَسُولِهِ وَلِأَئِمَّةِ الْمُسْلِمِينَ وَعَامَّتِهِمْ»