“អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។
«الْمَاهِرُ بِالْقُرْآنِ مَعَ السَّفَرَةِ الْكِرَامِ الْبَرَرَةِ، وَالَّذِي يَقْرَأُ الْقُرْآنَ وَيَتَتَعْتَعُ فِيهِ، وَهُوَ عَلَيْهِ شَاقٌّ، لَهُ أَجْرَانِ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលសូត្រគម្ពីរគួរអានដោយរូបគេចងចាំបានល្អ មានភាពស្ទាត់ជំនាញនៅក្នុងការសូត្រនោះ រូបគេនឹងទទួលបានផលបុណ្យនៅថ្ងៃបរលោកដោយទទួលបានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជារបស់អល់ឡោះ។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអានដោយរដាក់រដុប រអាក់រអួលនៅក្នុងការសូត្រនោះ ព្រោះតែការចងចាំរបស់គេខ្សោយ តែរូបគេនៅតែមានការព្យាយាមក្នុងការសូត្រទោះជាមានការលំបាកយ៉ាងណាក៏ដោយ គឺរូបគេនឹងទទួលបានផលបុណ្យពីរ គឺផលបុណ្យនៃការសូត្រ និងផលបុណ្យដែលគេព្យាយាមសូត្រទាំងលំបាក។
ជំរុញឲ្យទន្ទេញគម្ពីរគួរអានឲ្យបានចាំស្ទាត់ និងសូត្រវាឲ្យបានច្រើនដើម្បីទទួលបានផលបុណ្យ និងបញ្ជាក់ពីឋានៈរបស់អ្នកដែលធ្វើដូច្នោះ។
អាល់កទីយ៍ បាននិយាយថា៖ អត្ថន័យរបស់វាពុំមែនមានន័យថា អ្នកដែលសូត្រគម្ពីរគួរអានដោយរដិបរដុប និងរអាក់រអួល គឺទទួលបានផលបុណ្យច្រើនជាងអ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញនោះឡើយ។ ផ្ទុយទៅវិញ អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ គឺល្អជាង និងទទួលបានផលបុណ្យច្រើនជាង ហើយគេមិនបានរំលឹកពីឋានៈនេះចំពោះអ្នកផ្សេងក្រៅពីពួកគេនោះឡើយ។ តើអាចស្មើគ្នានឹងអ្នកដែលមានជំនាញក្នុងការសូត្រយ៉ាងដូចម្តេចទៅចំពោះអ្នកដែលមិនយកចិត្តទុកដាក់ចំពោះគម្ពីរគួរអាន ទន្ទេញ សូត្រច្រើន និងយល់ដឹងច្បាស់ពីវា ដូចជាការយកចិត្តទុកដាក់របស់អ្នកជំនាញ រហូតដល់រូបគេមានភាពស្ទាត់ជំនាញក្នុងការសូត្រវានោះ?
អ៊ិពនូ ហ្ពាស បាននិយាយថា៖ អ្នកដែលសូត្រគម្ពីរគួរអានដោយរូបគេចងចាំបានល្អ មានភាពស្ទាត់ជំនាញនៅក្នុងការសូត្រ មានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ និងអនុវត្ដតាមបទបញ្ជា ពោលគឺគេសូត្រវា ហើយអនុវត្តតាមវាផងដែរ។ ពុំមែនគ្រាន់តែសូត្របានល្អប៉ុណ្ណោះឡើយ ប៉ុន្តែត្រូវសូត្រឲ្យបានល្អ ភ្ជាប់ជាមួយការអនុវត្តតាមវា ដែលនោះគឺមានន័យថាគេបានអនុវត្តវាទាំងអត្ថន័យ និងការបញ្ចេញសំឡេង។
សហេស អាល់ពូខរី (6/ 166) (4937).
សហេស មូស្លីម (1/ 549) (798).
បន្ថែមទៀត (16)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 226).
تحفة الأحوذي بشرح جامع الترمذي.
لمحمد المباركفوري (8/ 174).
تطريز رياض الصالحين.
لفيصل آل مبارك (ص580).
شرح رياض الصالحين.
لابن عثيمين (4/ 639).
شرح كتاب التوحيد من صحيح البخاري.
لعبدالله الغنيمان (2/ 592).
فتح الباري بشرح صحيح البخاري.
لابن حجر العسقلاني (9/ 127).
كنوز رياض الصالحين.
لمجموعة من الباحثين (12/ 562).
نزهة المتقين شرح رياض الصالحين.
لمصطفى الخِن وغيره (1/ 740).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“الماهر بالقرآن مع السفرة الكرام البررة، والذي يقرأ القرآن ويتتعتع فيه، وهو عليه شاق، له أجران”.
- مشروع منهاج زادكزادك 2 طالب نهائي«الْمَاهِرُ بِالْقُرْآنِ مَعَ السَّفَرَةِ الْكِرَامِ الْبَرَرَةِ، وَالَّذِي يَقْرَأُ الْقُرْآنَ وَيَتَتَعْتَعُ فِيهِ، وَهُوَ عَلَيْهِ شَاقٌّ لَهُ أَجْرَانِ»
- مشروع منهاج زادكزادك 3 طالب نهائي«الْـمَاهِرُ بِالْقُرْآنِ مَعَ السَّفَرَةِ الْكِرَامِ الْبَرَرَةِ، وَالَّذِي يَقْرَأُ الْقُرْآنَ وَيَتَتَعْتَعُ فِيهِ وَهُوَ عَلَيْهِ شَاقٌّ لَهُ أَجْرَانِ»
- نبراس طالب (1)1«الْمَاهِرُ بِالْقُرْآنِ مَعَ السَّفَرَةِ الْكِرَامِ الْبَرَرَةِ، وَالَّذِي يَقْرَأُ الْقُرْآنَ وَيَتَتَعْتَعُ فِيهِ وَهُوَ عَلَيْهِ شَاقٌّ لَهُ أَجْرَانِ»