Skip to content

“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ(តាមរយៈការមិនគោរពសក្ការៈ)។ ពិតណាស់ ស្ហៃតនវារត់គេចពីផ្ទះដែលគេសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ(តាមរយៈការមិនគោរពសក្ការៈ)។ ពិតណាស់ ស្ហៃតនវារត់គេចពីផ្ទះដែលគេសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ”។

«لَا تَجْعَلُوا بُيُوتَكُمْ مَقَابِرَ، إِنَّ الشَّيْطَانَ يَنْفِرُ مِنَ الْبَيْتِ الَّذِي تُقْرَأُ فِيهِ سُورَةُ الْبَقَرَةِ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានហាមឃាត់ការទុកផ្ទះចោលដោយមិនសឡាតក្នុងវាដែលជាហេតុធ្វើឲ្យផ្ទះនោះដូចជាទីផ្នូរដែលគេមិនសឡាតនៅទីនោះ។ ក្រោយមក ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ស្ហៃតនវារត់ចេញពីផ្ទះណាដែលមានគេសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងនោះ។

ពន្យល់ពាក្យ

ينفر: يصد ويعرض إعراضاً بالغاً.

មេរៀនដែលទាញបានពីហាទីស្ហ

គប្បីបង្កើននូវការគោរពសក្ការៈ និងសឡាតស៊ូណិតនៅក្នុងផ្ទះឲ្យបានច្រើន។

មិនអនុញ្ញាតឲ្យសឡាតនៅទីផ្នូរឡើយ ព្រោះវាជាផ្លូវនាំឆ្ពោះទៅកាន់ប្រការស្ហ៊ីរិក និងជ្រុលនិយមចំពោះផ្នូរ លើកលែងតែសឡាតលើសព(សឡាតម៉ាយិត)ប៉ុណ្ណោះ។

ការហាមឃាត់ពីការសឡាតនៅទីផ្នូរ គឺត្រូវបានទទួលស្គាល់ដោយសហាហ្ពាត់។ ហេតុនេះហើយទើបណាពី ﷺ លោកហាមមិនឲ្យទុកផ្ទះប្រៀបដូចទីផ្នូរដែលគ្មានការសឡាតនៅក្នុងវា។

ឯកសារយោង

សហេស មូស្លីម (1/ 539) (780).

បន្ថែមទៀត (8)

بهجة الناظرين.

لسليم الهلالي (2/ 240).

شرح رياض الصالحين.

لابن عثيمين (4/ 682).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 757).

مرقاة المفاتيح شرح مشكاة المصابيح.

لعلي القاري (4/ 1460).