Skip to content

រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖

រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។

لعن رسول الله صلى الله عليه وسلم الرجل يلبس لِبْسَةَ المرأة، والمرأة تلبس لِبْسَةَ الرجل.

រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉" និងអ៊ិពនូម៉ាហ្ជះដែលមានអត្ថន័យដូចគ្នា ហើយនិងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបួងសួងពីអល់ឡោះឲ្យបណ្តេញចេញ និងឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះចំពោះបុរសទាំងឡាយដែលប្រដូចខ្លួនទៅនឹងស្ត្រីដោយស្លៀកនូវសម្លៀកបំពាក់ទាំងឡាយដែលសម្រាប់តែស្ត្រីស្លៀកពាក់ មិនថាតាមរយៈរូបរាង ពណ៌សម្បុរ រចនាប័ទ្ម របៀបស្លៀកពាក់ ការតុបតែង ឬអ្វីផ្សេងទៀត។ ក៏ដូចគ្នាដែរ ស្ត្រីដែលប្រដូចខ្លួនទៅនឹងបុរសដោយស្លៀកនូវសម្លៀកបំពាក់ទាំងឡាយដែលសម្រាប់តែបុរសស្លៀកពាក់។ នេះគឺជាបាបធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។

មេរៀនដែលទាញបានពីហាទីស្ហ

អាស្សាវកានី បាននិយាយថា៖ ហាមឃាត់ចំពោះការដែលស្ត្រីប្រដូចខ្លួននឹងបុរស ហើយបុរសប្រដូចខ្លួននឹងស្ត្រី ព្រោះមិនមានការដាក់បណ្តាសាឡើយ លើកលែងតែចំពោះប្រការដែលច្បាប់ហាមឃាត់ប៉ុណ្ណោះ។

អ៊ិពនូ អ៊ូសៃមីន បាននិយាយថា៖ សម្លៀកបំពាក់ដែលអាចប្រើបានទាំងបុរសនិងស្ត្រី ដូចជាអាវយឺតមួយចំនួនដែលបុរសនិងស្ត្រីពាក់ដូចគ្នា គឺគ្មានបញ្ហានោះឡើយ ពោលគឺអនុញ្ញាតឱ្យបុរសនិងស្ត្រីពាក់បានដូចគ្នា ព្រោះវាជារបស់ប្រើរួម(មិនដោយឡែកសម្រាប់តែភេទណាមួយ)។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (6/ 195) (4098).

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (8/ 297) (9209).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (3/ 95) (1903).

មុសណាត់អះម៉ាត់ (14/ 61) (8309).

បន្ថែមទៀត (8)

نزهة المتقين.

لمجموعة من الباحثين (2/ 1122).

كنوز رياض الصالحين.

لمجموعة من الباحثين (19/ 337).

بهجة الناظرين.

لسليم الهلالي (3/ 150).

شرح رياض الصالحين.

لابن عثيمين (6/ 370).