“កាលណាអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវរបស់ខ្លួន អ្នកដែលសម្លាប់គេ និងអ្នកដែលត្រូវគេសម្លាប់ សុទ្ធតែស្ថិតក្នុងឋាននរក
អំពី អាពូពឹករ៉ោះ នូហ្វៃក ពិន អាល់ហារិស្ហ អាស្សាក៏ហ្វី ពិតណាស់ ណាពី ﷺ លោកបានមានប្រសាន៍ថា៖
“កាលណាអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវរបស់ខ្លួន អ្នកដែលសម្លាប់គេ និងអ្នកដែលត្រូវគេសម្លាប់ សុទ្ធតែស្ថិតក្នុងឋាននរក”។ ខ្ញុំ(នូហ្វៃក)បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! (ទណ្ឌកម្ម)នេះគឺសម្រាប់អ្នកដែលសម្លាប់គេ ចុះអ្នកដែលត្រូវគេសម្លាប់វិញ មានកំហុសអ្វីដែរទៅ? លោកបានឆ្លើយថា៖ “ប្រាកដណាស់ គេក៏បានព្យាយាមសម្លាប់ដៃគូខ្លួនដែរ(តែមិនបានសម្រេច)”។
«إِذَا الْتَقَى الْمُسْلِمَانِ بِسَيْفَيْهِمَا فَالْقَاتِلُ وَالْمَقْتُولُ فِي النَّارِ»، فَقُلْتُ: يَا رَسُولَ اللهِ هَذَا الْقَاتِلُ، فَمَا بَالُ الْمَقْتُولِ؟ قَالَ: «إِنَّهُ كَانَ حَرِيصًا عَلَى قَتْلِ صَاحِبِهِ».
ណាពី សអវ លោកបានប្រាប់យើងថា នៅពេលណាដែលអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវរបស់ខ្លួនដោយម្នាក់ៗមានបំណងចង់សម្លាប់ដៃគូរបស់ខ្លួន ជាការពិតណាស់ អ្នកដែលបានសម្លាប់គេនឹងត្រូវស្ថិតក្នុងឋាននរកដោយសារតែរូបគេជាអ្នកសម្លាប់ដៃគូរបស់ខ្លួនដោយផ្ទាល់។ ប៉ុន្តែសហាហ្ពាត់មានការងឿងឆ្ងល់ចំពោះអ្នកដែលត្រូវគេសម្លាប់ ហេតុអ្វីបានជារូបគេត្រូវស្ថិតក្នុងឋាននរកដែរ? ពេលនោះ ណាពី សអវ លោកបានប្រាប់ថា ការដែលអ្នកដែលត្រូវបានគេសម្លាប់ស្ថិតក្នុងឋាននរកដែរ ពីព្រោះរូបគេក៏ព្យាយាមសម្លាប់ដៃគូរបស់ខ្លួនដែរ គ្រាន់តែដៃគូរបស់គេសម្លាប់រូបគេបានមុនប៉ុណ្ណោះ។
فما بالُ: البال: الحال والشأن.
សមនឹងទទួលទោសចំពោះអ្នកដែលតាំងចិត្តប្រព្រឹត្តអំពើបាបក្នុងចិត្ត ហើយផ្តើមហេតុនោះ។
ការព្រមានយ៉ាងធ្ងន់ធ្ងរចំពោះការសម្លាប់គ្នារវាងអ្នកមូស្លីម និងបានព្រមានចំពោះអ្នកដែលប្រព្រឹត្តបែបនោះនូវឋាននរក។
ការសម្លាប់គ្នារវាងអ្នកមូស្លីមមិនចូលក្នុងការព្រមានខានលើនោះទេ ដូចជាការសម្លាប់ពួកបះបោរ និងពួកដែលបង្កវិនាសកម្មជាដើម។
ការធ្លាក់ចូលក្នុងបាបកម្មធំពុំធ្វើឲ្យជននោះក្លាយជាជនគ្មានជំនឿ(កាហ្វៀរ)ឡើយ ព្រោះណាពី សអវ លោកហៅអ្នកទាំងពីរដែលសម្លាប់គ្នានោះ ថាជាអ្នកមូស្លីម។
នៅពេលដែលជនមូស្លីមពីរនាក់សម្លាប់គ្នា ទោះជាដោយវិធីសាស្ត្រណាក៏ដោយ ទាំងអ្នកសម្លាប់គេ និងអ្នកដែលត្រូវគេសម្លាប់ គឺស្ថិតក្នុងឋាននរកដូចគ្នា។ ចំណែកឯការលើកឡើងពីដាវក្នុងហាទីស្ហខាងលើ គ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ។
សហេស អាល់ពូខរី (1/ 15) (31).
សហេស មូស្លីម (4/ 2213) (2888).
(1/ 26).
(1/ 166).
បន្ថែមទៀត (4)
نزهة المتقين شرح رياض الصالحين.
شرح رياض الصالحين.
لابن عثيمين شرح رياض الصالحين لابن عثيمين (1/ 71).
المعجم الوسيط.