Skip to content

“ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។

«لَأَنْ أَقُولَ: سُبْحَانَ اللهِ، وَالْحَمْدُ لِلهِ، وَلَا إِلَهَ إِلَّا اللهُ، وَاللهُ أَكْبَرُ، أَحَبُّ إِلَيَّ مِمَّا طَلَعَتْ عَلَيْهِ الشَّمْسُ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការរលឹកទៅកាន់អល់ឡោះជាម្ចាស់តាមរយៈពាក្យពេចន៍ដ៏ធំធេងទាំងនេះ គឺល្អប្រសើរជាងលោកិយ និងអ្វីៗដែលមាននៅក្នុងលោកិយនេះទៅទៀត។ ពាក្យពេចន៍ទាំងនោះគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះដ៏មហាបរិសុទ្ធ) ៖ បញ្ជាក់ពីភាពបរិសុទ្ធរបស់អល់ឡោះជាម្ចាស់ជ្រះស្អាតពីលក្ខណៈខ្វះខាតទាំងឡាយ។ “الحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)៖ ថ្លែងសរសើរបញ្ជាក់ពីលក្ខណៈពេញលេញរបស់ទ្រង់ ជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង) “لا إلهَ إِلا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) “اللهُ أكْبَرُ” (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)៖ អល់ឡោះជាម្ចាស់មហាធំធេង មហាឧត្តុង្គឧត្តមជាងអ្វីៗទាំងអស់។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យធ្វើការហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះជាម្ចាស់ ហើយពិតណាស់ វាល្អជាងអ្វីៗទាំងអស់ដែលព្រះអាទិត្យរះលើទៅទៀត។

ជំរុញឲ្យបង្កើននូវការហ្ស៊ីកៀរទៅចំពោះអល់ឡោះជាម្ចាស់ ព្រោះវាផ្តល់នូវផលបុណ្យ និងភាពប្រសើរថ្លៃថ្លា។

ទ្រព្យសម្បត្តិលោកិយ គឺតិចតួចបំផុត ហើយភាពរីករាយក្នុងលោកិយ ក៏មិនអមតៈនោះដែរ។

ឯកសារយោង

សហេស មូស្លីម (4/ 2072) (2695).

បន្ថែមទៀត (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 496).

شرح رياض الصالحين.

لابن عثيمين (5/ 485).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 970).

تطريز رياض الصالحين.

لفيصل آل المبارك (ص772).