Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
“ពីរពាក្យដែលស្រាលនៅលើអណ្ដាត ប៉ុន្ដែធ្ងន់នៅលើជញ្ជីង(នៅថ្ងៃបរលោក) ហើយជាទីស្រលាញ់បំផុតទៅចំពោះម្ចាស់ដ៏មហាសប្បុរសគឺ៖ “سُبْحَانَ اللهِ العظيمِ” (មហាស្អាតស្អំអល់ឡោះជាម្ចាស់ដ៏មហាធំធេង) និង “سُبْحَانَ اللهِ وَبِحَمْدِهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិង អ៊ិពនូម៉ាហ្ជះ
“ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا” (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ) រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ
“ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) និង “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)។ ទោះជាចាប់ផ្តើមដោយពាក្យមួយណាមុន ក៏គ្មានបញ្ហាអ្វីដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ និងមិនសឡាវ៉ាតលើណាពីរបស់ពួកគេ លើកលែងតែវានឹងក្លាយជាភាពសោកសៅសម្រាប់ពួកគេ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"