“រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ ហើយស្លាប់ទៅដោយញៀនស្រា និងមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ គេនឹងមិនបានផឹកវាឡើយនៅថ្ងៃបរលោក”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ ហើយស្លាប់ទៅដោយញៀនស្រា និងមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ គេនឹងមិនបានផឹកវាឡើយនៅថ្ងៃបរលោក”។
«كل مُسْكِرٍ خَمْرٌ، وكل مُسْكِرٍ حرام، ومن شرِب الخمر في الدنيا فمات وهو يُدْمِنُهَا لَمْ يَتُبْ، لَمْ يَشْرَبْهَا في الآخرة».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្វីក៏ដោយដែលគ្របដណ្តប់លើសតិបញ្ញា និងធ្វើឱ្យសតិបញ្ញារបស់មនុស្សបាត់បង់ វាគឺជាស្រា និងជាគ្រឿងស្រវឹង មិនថាជាទម្រង់នៃភេសជ្ជៈ អាហារ របស់ហិត ឬអ្វីផ្សេងទៀតនោះឡើយ។ ជាការពិតណាស់ អ្វីក៏ដោយដែលធ្វើឱ្យស្រវឹង និងធ្វើឲ្យសតិបញ្ញាបាត់បង់ គឺត្រូវបានអល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់ ទោះតិច ឬច្រើន។ នោះ និងមិនបានសារភាពកំហុស(តាវហ្ពាត់)រហូតដល់ស្លាប់ រូបគេសក្តិសមបំផុតនឹងទទួលទណ្ឌកម្មពីអល់ឡោះជាម្ចាស់ដោយការហាមរូបគេមិនឱ្យបានផឹកវានៅក្នុងឋានសួគ៌។
ហេតុផលនៃការដាក់បម្រាមចំពោះស្រា គឺដោយសារតែវាធ្វើឱ្យស្រវឹង។ ដូចនេះ អ្វីក៏ដោយដែលធ្វើឱ្យស្រវឹង មិនថាជាប្រភេទអ្វីក៏ដោយ គឺត្រូវបានហាមឃាត់។
អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមចំពោះស្រាដោយសារតែវាផ្តល់នូវគ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធំធេង។
ការបានសេពសុរានៅក្នុងឋានសួគ៌ គឺជាភាពរីករាយ និងឧបការគុណដ៏ពេញលេញ។
អ្នកដែលមិនអាចគ្រប់គ្រងខ្លួនឯងមិនឲ្យផឹកស្រានៅក្នុងលោកិយនេះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេមិនឱ្យផឹកវានៅក្នុងឋានសួគ៌ ព្រោះការតបស្នង គឺអាស្រ័យទៅលើទង្វើ។
ជំរុញឲ្យរួសរាន់សារភាពកំហុសពីបាបកម្មមុនពេលសេចក្តីស្លាប់មកដល់។
សហេស អាល់ពូខរី (7/ 104) (5575).
សហេស មូស្លីម (3/ 1587) (2003).
បន្ថែមទៀត (15)
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (8/ 519).
فتح ذي الجلال والاكرام بشرح بلوغ المرام.
لابن عثيمين (5/ 418).
توضِيحُ الأحكَامِ مِن بُلوُغ المَرَام.
للبسام (6/ 307).
معالم السنن.
وهو شرح سنن أبي داود.
للخطابي (4/ 264).
الفتح الرباني لترتيب مسند الإمام أحمد بن حنبل الشيباني.
للساعاتي (16/ 116).
فيض القدير شرح الجامع الصغير.
للمناوي (5/ 30).
مرقاة المفاتيح شرح مشكاة المصابيح.
لعلي القاري (6/ 2382).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (6)
- سؤال وجواب حول الإسلام«كُلُّ مُسْكِرٍ خَمْرٌ، وَكُلُّ مُسْكِرٍ حَرَامٌ»
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«كُلُّ مُسْكِرٍ خَمْرٌ، وَكُلُّ مُسْكرٍ حَرَامٌ، وَمَنْ شَرِبَ الخَمْرَ فِي الدُّنْيَا فَمَاتَ وَهُوَ يُدْمِنُهَا وَلَمْ يَتُبْ، لَمْ يَشْرَبْهَا فِي الآخِرَةِ» [96].
- قاموس الكبائر«كُلُّ مُسْكِرٍ خَمْرٌ، وَكُلُّ مُسْكرٍ حَرَامٌ، وَمَنْ شَرِبَ الخَمْرَ فِي الدُّنْيَا فَمَاتَ وَهُوَ يُدْمِنُهَا وَلَمْ يَتُبْ، لَمْ يَشْرَبْهَا فِي الآخِرَةِ» [96].
- كتاب تعليم المسلم الجديد«كُلُّ مُسْكِرٍ خَمْرٌ، وَكُلُّ مُسْكِرٍ حَرَامٌ»
- مجموعة زاد الفقه (4)«كُلُّ مُسْكِرٍ خَمْرٌ، وكُلُّ مُسْكِرٍ حَرامٌ».
- محرمات استهان بها كثير من الناسكل مسكر خمر، وكل مسكر حرام