“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
«مَنْ أَنْظَرَ مُعْسِرًا، أَوْ وَضَعَ لَهُ، أَظَلَّهُ اللهُ يَوْمَ الْقِيَامَةِ تَحْتَ ظِلِّ عَرْشِهِ يَوْمَ لَا ظِلَّ إِلَّا ظِلُّهُ».
ណាពី សអវ លោកបានប្រាប់យើងថា ជាការពិតណាស់ ជនណាដែលពន្យារពេលសងបំណុល ដល់អ្នកដែលជំពាក់បំណុលខ្លួន ឬលើកលែងបំណុលឲ្យអ្នកដែលជំពាក់ ការតបស្នងសម្រាប់ជននោះ គឺអល់ឡោះជាម្ចាស់នឹងឲ្យគាត់បានជ្រកក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃបរលោក ជាថ្ងៃដែលព្រះអាទិត្យបន្ទាបខ្លួនមកជិតក្បាលមនុស្សលោកបំផុតដែលធ្វើឲ្យពួកគេក្តៅយ៉ាងខ្លាំង។ នៅថ្ងៃនោះ គ្មាននរណាម្នាក់មានម្លប់ជ្រកឡើយ លើកលែងតែជនណាដែលអល់ឡោះបានឲ្យគេជ្រកក្រោមម្លប់(របស់ទ្រង់)ប៉ុណ្ណោះ។
عرشه: العرش هو المخلوق العظيم الذي استوى عليه الرحمن، ولا يقدر قدرَه إلا الله عز وجل.
ឧត្តមភាពនៃការជួយសម្រួលការលំបាកដល់ខ្ញុំបម្រើរបស់អល់ឡោះ ហើយវាជាមូលហេតុមួយដែលធ្វើឲ្យរូបគេរួចផុតពីភាពរន្ធត់នៃថ្ងៃបរលោក។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (2/ 575) (1306).
មុសណាត់អះម៉ាត់ (14/ 329) (8711).
បន្ថែមទៀត (8)
كنوز رياض الصالحين.
لمجموعة من الباحثين (16/ 412).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 459).
فيض القدير شرح الجامع الصغير.
للمناوي (6/ 89).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 947).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- الخطب المنبريةموسوعة الخطب المنبرية (القسم الثالث)«مَنْ أَنظَرَ مُعسِرًا أَو وَضَعَ لَهُ، أَظَلَّهُ اللهُ يَومَ القِيَامَةِ تَحتَ ظِلِّ عَرشِهِ يَومَ لا ظِلَّ إِلاَّ ظِلُّهُ»
- رياض الصالحينرياض الصالحين مع فوائد وهدايات - 6«مَنْ أنْظَرَ مُعْسِراً، أوْ وَضَعَ لَهُ، أظَلَّهُ اللهُ يومَ القيامة تَحْتَ ظلِّ عَرْشه، يَوْمَ لا ظلَّ إلَّا ظلُّهُ».