“វានឹងមិនទទួលជោគជ័យឡើយ សម្រាប់ក្រុមដែលមានស្ត្រីជាអ្នកដឹកនាំកិច្ចការរបស់ពួកគេនោះ”។
អំពី អាពូពឹករ៉ោះ رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“វានឹងមិនទទួលជោគជ័យឡើយ សម្រាប់ក្រុមដែលមានស្ត្រីជាអ្នកដឹកនាំកិច្ចការរបស់ពួកគេនោះ”។
«لَنْ يُفْلِحَ قَوْمٌ وَلَّوْا أَمْرَهُمُ امْرَأَةً».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ មិនទទួលជោគជ័យក្នុងការសម្រេចគោលដៅរបស់ពួកគេឡើយ ក្រុមដែលលើកស្ត្រីធ្វើជាអ្នកដឹកនាំពួកគេនោះ មិនថានៅក្នុងស្ថាប័នតុលាការ ឬមេដឹកនាំនៃស្ថាប័នទូទៅ ឬរដ្ឋមន្ត្រីក្រសួងនោះទេ។
ស្ត្រីមិនអាចធ្វើជាមេដឹកនាំ ឬធ្វើជាអ្នកកាត់សេចក្តីរវាងមនុស្ស ក៏ដូចជាកិច្ចការងារផ្សេងទៀតដែលជាការដឹកនាំទូទៅបានឡើយ។ ចំណែកឯការគ្រប់គ្រងដោយឡែក ឬឯកជន ដូចជាការគ្រប់គ្រងលើទ្រព្យវ៉ាកាហ្វ ឬក្មេងកំព្រា ឬដឹកនាំគ្រប់គ្រងសាលារៀនជាដើម គឺគ្មានបញ្ហាឡើយ។
បញ្ជាក់ពីភាពទន់ខ្សោយរបស់ស្រ្តី។ ពិតណាស់ ស្ត្រីមិនអាចដឹកនាំទូទៅដូចបុរសបានឡើយ ហើយការតែងតាំងស្ត្រីក្នុងមុខតំណែងបែបនេះ គឺជាមូលហេតុមួយដែលធ្វើឲ្យការងារមិនទទួលបានជោគជ័យ។
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតស្រ្តី ហើយបានផ្តល់ឲ្យស្ត្រីនូវលក្ខណៈធម្មជាតិខុសពីធម្មជាតិរបស់បុរស។ ដូចនេះ កិច្ចការមួយចំនួនមិនសមស្របសម្រាប់ស្រ្តីឡើយដោយពិនិត្យលើលក្ខណៈធម្មជាតិរបស់ស្ត្រី។ ក៏ដូចគ្នាដែរ កិច្ចការមួយចំនួនក៏មិនសមស្របសម្រាប់បុរសនោះដែរ ដោយពិនិត្យលើលក្ខណៈធម្មជាតិដាច់ដោយឡែករបស់បុរស។
ពាក្យថា “មិនទទួលបានជោគជ័យ”ត្រង់ចំណុចនេះ គឺសំដៅលើភាពជោគជ័យតាមបរិបទនៃច្បាប់ឥស្លាម ពោលគឺការសម្រេចបាននូវប្រការល្អទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ភាពជោគជ័យនៃអំណាចមិនបានធានាថាពួកគេត្រូវតែទទួលបានការពេញចិត្តពីអល់ឡោះឡើយ។ ជនណាហើយដែលមិនគោរពប្រតិបត្តិអល់ឡោះ ជននោះមិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យឡើយ បើទោះបីជាកិច្ចការលោកិយរបស់គេមើលទៅហាក់ដូចជាស្ថិតក្នុងលក្ខណៈល្អប្រសើរក៏ដោយ។
ហាទីស្ហនេះមិនមែនជាការបន្ទាបតម្លៃស្ត្រីនោះឡើយ ក៏ប៉ុន្តែវាជាការចង្អុលបង្ហាញប្រាប់ពីសមត្ថភាពរបស់ស្ត្រី ជាការចង្អុលបង្ហាញមួយដែលត្រឹមត្រូវ សមស្របនឹងស្ត្រី។
សហេស អាល់ពូខរី (6/ 8) (4425).
បន្ថែមទៀត (13)
عمدة القاري شرح صحيح البخاري.
لبدر الدين العيني (14/ 210).
أعلام الحديث (شرح صحيح البخاري) لأبي سليمان الخطابي (3/ 1787).
توضيح الأحكام مِن بلوغ المرام.
لعبد الله البسام (7/ 183).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (2/ 268).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (3/ 441).
ذخيرة العقبى في شرح المجتبى.
للولوي (1/ 82).
كشف المشكل من حديث الصحيحين.
لابن الجوزي (2/ 16).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- التسليم للنص الشرعي والمعارضات الفكرية المعاصرة02 التسليم للنص الشرعي - من المبحث الثالث الفصل الأول حتى المبحث الثاني الفصل الثاني"لن يفلح قوم ولوا أمرهم امرأة"
- المختصر المفيد للمؤذن والإمام والخطيب وأحكام المساجد«لَنْ يُفْلِحَ قَوْمٌ وَلَّوْا أَمْرَهُمْ امْرَأَةً»
- مجموعة زاد الفقه (2)الفقه للمستوى الثاني ( مجموعة زاد )«لن يفلح قوم ولَّوْا أمرَهم امرأةً».