ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
អំពី ជើពៀរ رضي الله عنه បាននិយាយថា៖
មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាកត្តាចាំបាច់ទាំងពីរ? ពេលនោះ លោកបានឆ្លើយថា៖ “ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلٌ فَقَالَ: يَا رَسُولَ اللهِ، مَا الْمُوجِبَتَانِ؟ فَقَالَ: «مَنْ مَاتَ لَا يُشْرِكُ بِاللهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ مَاتَ يُشْرِكُ بِاللهِ شَيْئًا دَخَلَ النَّارَ»
បុរសម្នាក់បានសួរណាពី ﷺ ពីកត្តាទាំងពីរដែលចាំបាច់ត្រូវចូលឋានសួគ៌ និងចាំបាច់ត្រូវចូលឋាននរក។ ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ ជាការពិតណាស់ កត្តាដែលចាំបាច់ត្រូវចូលឋានសួគ៌ គឺមនុស្សត្រូវស្លាប់ក្នុងខណៈពេលដែលគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯកត្តាដែលចាំបាច់ត្រូវចូលឋាននរកនោះ គឺការដែលមនុស្សស្លាប់ក្នុងខណៈពេលដែលគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ ដោយពួកគេបង្កើតដៃគូសម្រាប់អល់ឡោះចំពោះភាពជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈ ឬចំពោះភាពជាព្រះជាម្ចាស់ដែលជាអ្នកគ្រប់គ្រង ឬចំពោះបណ្តានាម និងលក្ខណៈសម្បត្តិរបស់ទ្រង់។
...:
បង្ហាញពីឧត្តមភាពនៃជំនឿឯកទេពនិយម(តាវហេទ)។ ជនណាដែលស្លាប់ក្នុងនាមជាអ្នកមានជំនឿដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយទេនោះ នឹងបានចូលឋានសួគ៌។
បង្ហាញពីគ្រោះថ្នាក់នៃអំពើពហុទេពនិយម(ស្ហ៊ីរិក)។ ជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងត្រូវចូលឋាននរក។
អំពើល្មើសរបស់អ្នកដែលមានគោលជំនឿឯកទេពនិយម(តាវហេទ)ក្នុងខ្លួន គឺស្ថិតក្រោមចេតនារបស់អល់ឡោះ។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសដល់ពួកគេ។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋានសួគ៌។
សហេស មូស្លីម (1/ 94) (93).
បន្ថែមទៀត (4)
إكمال المعلم بفوائد مسلم (1/ 363).
شرح النووي على مسلم (2/96) المفهم للقرطبي (1/290).
تطريز رياض الصالحين (ص 281).
الكوكب الوهاج شرح صحيح مسلم بن الحجاج (3/63).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (6)
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«مَنْ مَاتَ لَا يُشرِكُ بِاللَّهِ شَيئًا دَخَلَ الجَنَّةَ، وَمَنْ مَاتَ يُشرِكُ بِاللَّهِ شَيئًا دَخَلَ النَّارَ».
- قاموس الكبائر موسوعة الكبائر - المجموعة الأولىأَتَى النَّبِيَّ ﷺ رَجُلٌ فَقَالَ: يَا رَسُولَ اللهِ، مَا المُوجِبَتَانِ؟ فَقَالَ: «مَنْ مَاتَ لَا يُشْرِكُ بِاللَّهِ شَيْئًا دَخَلَ الجَنَّةَ، وَمَنْ مَاتَ يُشْرِكُ بِاللَّهِ شَيْئًا دَخَلَ النَّارَ» [24].
- قاموس الكبائرأَتَى النَّبِيَّ ﷺ رَجُلٌ فَقَالَ: يَا رَسُولَ اللهِ، مَا المُوجِبَتَانِ؟ فَقَالَ: «مَنْ مَاتَ لَا يُشْرِكُ بِاللَّهِ شَيْئًا دَخَلَ الجَنَّةَ، وَمَنْ مَاتَ يُشْرِكُ بِاللَّهِ شَيْئًا دَخَلَ النَّارَ» [24].
- مشروع منهاج زادكزادك 2 طالب نهائي«مَنْ مَاتَ لَا يُشْرِكُ بِاللهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ مَاتَ يُشْرِكُ بِاللهِ شَيْئًا دَخَلَ النَّارَ»
- موسوعة الأسئلة (المجموعة الأولى)أَتَى النَّبِيَّ ﷺ رَجُلٌ فَقَالَ: يَا رَسُولَ اللَّهِ! مَا الْمُوجِبَتَانِ؟ فَقَالَ: "مَنْ مَاتَ لَا يُشْرِكُ بِاللَّهِ شَيْئًا دَخَلَ الْجَنَّةَ. وَمَنْ مَاتَ يُشْرِكُ بِاللَّهِ شَيْئًا دَخَلَ النَّارَ»
- موسوعة الإيمان«مَنْ مَاتَ لَا يُشْرِكُ بِاللهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ مَاتَ يُشْرِكُ بِاللهِ شَيْئًا دَخَلَ النَّارَ».