Skip to content

នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង

អំពី អ៊ូស្មាន ពិន អាពូអាល់អោស رضي الله عنه

ពិតណាស់ គាត់បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងការសូត្រ វាធ្វើឲ្យខ្ញុំច្រឡូកច្រឡំ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង”។ គាត់បាននិយាយថា៖ ខ្ញុំបានធ្វើដូច្នោះ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។

أنه أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: يَا رَسُولَ اللهِ، إِنَّ الشَّيْطَانَ قَدْ حَالَ بَيْنِي وَبَيْنَ صَلَاتِي وَقِرَاءَتِي يَلْبِسُهَا عَلَيَّ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «ذَاكَ شَيْطَانٌ يُقَالُ لَهُ خِنْزَِبٌ، فَإِذَا أَحْسَسْتَهُ فَتَعَوَّذْ بِاللهِ مِنْهُ، وَاتْفُلْ عَلَى يَسَارِكَ ثَلَاثًا»، قَالَ: فَفَعَلْتُ ذَلِكَ فَأَذْهَبَهُ اللهُ عَنِّي.

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

អ៊ូស្មាន ពិន អាពូអាល់អោស رضي الله عنه បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងមិនឲ្យមានភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាត ព្រមទាំងបានមកបន្លំនៅក្នុងការសូត្ររបស់ខ្ញុំ និងធ្វើឲ្យខ្ញុំមានការសង្ស័យ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកជួបប្រទះដូចនេះ និងទទួលបានអារម្មណ៍ចំពោះវា ចូរអ្នកសុំការជ្រកកោនពីអល់ឡោះ និងសុំពីអល់ឡោះឲ្យបញ្ចៀសអំពីវា។ ហើយចូរអ្នកស្តោះផ្លុំតិចៗទៅខាងឆ្វេងចំនួនបីដង។ អ៊ូស្មានបាននិយាយថា៖ ខ្ញុំក៏បានធ្វើដូចដែលណាពី ﷺ បានប្រើ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

សារៈសំខាន់នៃភាពស្មឹងស្មាធ និងការដាក់ចិត្តក្នុងពេលសឡាត ហើយពិតណាស់ ស្ហៃតនវាព្យាយាមញុះញង់ និងធ្វើឲ្យមានការសង្ស័យនៅក្នុងសឡាត។

ស៊ូណិតសុំពីអល់ឡោះឲ្យបញ្ចៀសពីស្ហៃតន និងការញុះញង់របស់វានៅក្នុងសឡាត ព្រមជាមួយនឹងការស្តោះផ្លុំតិចៗទៅខាងឆ្វេងចំនួនបីដង។

បញ្ជាក់ថា បណ្តាសហាហ្ពាត់ رضي الله عنهم ពួកគាត់តែងតែទៅរកណាពី ﷺ ឲ្យជួយដោះស្រាយនូវបញ្ហាដែលកើតមានឡើងចំពោះពួកគាត់ រហូតដល់លោកបានដោះស្រាយជូនពួកគាត់។

បញ្ជាក់ថា ដួងចិត្តរបស់សហាហ្ពាត់ គឺមានជីវិត ហើយអ្វីដែលសំខាន់សម្រាប់ពួកគាត់ គឺបរលោក។

ឯកសារយោង

សហេស មូស្លីម (4/ 1728) (2203).

បន្ថែមទៀត (3)

إكمال المعلم (7/110).

شرح النّووي على مسلم (14/190).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (36/ 136).