Skip to content

“ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។

អំពី អាពូអាត់ទើរហ្ទាក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។

«مَنْ رَدَّ عَنْ عِرْضِ أَخِيهِ رَدَّ اللهُ عَنْ وَجْهِهِ النَّارَ يَوْمَ الْقِيَامَةِ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលការពារកិត្តិយសបងប្អូនមូស្លីមរបស់ខ្លួនពីក្រោយខ្នងតាមរយៈការរារាំងមិនឲ្យគេនិយាយអាក្រក់ ឬធ្វើអាក្រក់ដាក់បងប្អូនរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងការពារជននោះពីទណ្ឌកម្មនៅថ្ងៃបរលោក។

ពន្យល់ពាក្យ

عِرْضِ أَخِيهِ: العرض هو ما يُمْدَح به الإنسان أو يذم.

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ការនិយាយមិនល្អពាក់ព័ន្ធនឹងកិត្តិយសអ្នកមូស្លីម។

ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហេតុនេះ ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារគេវិញពីឋាននរកនៅថ្ងៃបរលោក។

ឥស្លាម ជាសាសនានៃភាតរភាព និងការជួយគ្នារវាងសាសនិករបស់ខ្លួន។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 488) (1931).

មុសណាត់អះម៉ាត់ (45/ 528) (27543).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 499).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 349).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 437).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 692).