“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
«إِذَا انْتَهَى أَحَدُكُمْ إِلَى الْمَجْلِسِ فَلْيُسَلِّمْ، فَإِذَا أَرَادَ أَنْ يَقُومَ فَلْيُسَلِّمْ، فَلَيْسَتِ الْأُولَى بِأَحَقَّ مِنَ الْآخِرَةِ».
ណាពី ﷺ លោកបានណែនាំដល់អ្នកដែលមកដល់កន្លែងដែលមនុស្សអង្គុយជុំគ្នាត្រូវឲ្យសាឡាមទៅកាន់ពួកគេ។ ហើយនៅពេលគេចង់ក្រោកចេញពីកន្លែងនោះវិញ ចូរឲ្យគេលាអ្នកដែលនៅអង្គុយនោះដោយការឲ្យសាឡាមផងដែរ។ ជាការពិតណាស់ ការឲ្យសាឡាមលើកទីមួយនៅពេលទៅដល់នោះ មិនមែនសក្តិសមជាងការឲ្យសាឡាមម្តងទៀតនៅពេលចាកចេញនោះឡើយ។
ជំរុញឲ្យផ្សព្វផ្សាយសាឡាម។
ជំរុញឲ្យធ្វើការឲ្យសាឡាមទៅកាន់អ្នកដែលអង្គុយជួបជុំគ្នានៅពេលទៅដល់ និងនៅពេលចាកចេញមកវិញ។
អាស្ស៊ិនទី បាននិយាយថា៖ ចំពោះប្រសាសន៍របស់រ៉ស៊ូលុលឡោះ “នៅពេលដែលគេចង់ក្រោកចេញ” ពោលគឺក្រោកចេញពីកន្លែងជួបជុំនោះ។ “ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាង” ពោលគឺ ការឲ្យសាឡាមលើកទីមួយ និងលើកទីពីរ គឺជាស៊ុណ្ណះដូចគ្នាដែលត្រូវអនុវត្ត។ ដូចនេះ គេមិនអាចបោះបង់ការឲ្យសាឡាមលើកទីពីរ ដោយសារតែគេបានឲ្យសាឡាមលើកទីមួយនោះឡើយ។
ស៊ូណាន់ អាពូទើវូទ (7/ 500) (5208).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 432) (2706).
អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (9/ 144) (10129).
មុសណាត់អះម៉ាត់ (12/ 47) (7142).
បន្ថែមទៀត (8)
كنوز رياض الصالحين.
لمجموعة من الباحثين (11/ 360).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 142).
تطريز رياض الصالحين.
لفيصل آل مبارك (ص523).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 672).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«إذَا انتهىٰ أحَدُكُم إلَىٰ المَجْلس فَلْيُسَلِّمْ، فإذا أرَادَ أنْ يقومَ فَلْيُسلِّمْ، فَلَيْسَتِ الأولىٰ بأحقَّ منَ الآخرَة».
- ما لا يسع أطفال المسلمين جهله«إِذَا انْتَهَى أَحَدُكُمْ إِلَى المَجْلِسِ فَلْيُسَلِّمْ، فَإِذَا أَرَادَ أَنْ يَقُومَ فَلْيُسَلِّمْ، فَلَيْسَتِ الأُولَى بِأَحَقَّ مِنَ الآخِرَةِ»[106].
- نبراس طالب (2)نبراس طالب (2) «إِذَا انْتَهَى أَحَدُكُمْ إِلَى الْمَجْلِسِ فَلْيُسَلِّمْ، فَإِذَا أَرَادَ أَنْ يَقُومَ فَلْيُسَلِّمْ، فَلَيْسَتِ الأُولَى بِأَحَقَّ مِنَ الآخِرَةِ»
- نبراس طالب (2)نبراس طالب (2) «إِذَا انْتَهَى أَحَدُكُمْ إِلَى الْمَجْلِسِ فَلْيُسَلِّمْ، فَإِذَا أَرَادَ أَنْ يَقُومَ فَلْيُسَلِّمْ، فَلَيْسَتِ الأُولَى بِأَحَقَّ مِنَ الآخِرَةِ».