Skip to content

“បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។

អំពី អាពូរ៉យហ្ទះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។

«مَنْ حَلَفَ بِالْأَمَانَةِ فَلَيْسَ مِنَّا».

រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានហាមឃាត់ និងព្រមានពីការស្បថនឹងភាពទៀងត្រង់ ហើយជនណាដែលធ្វើដូច្នោះ គឺមិនមែនស្ថិតក្នុងចំណោមក្រុមរបស់យើងឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ចំពោះការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ក្នុងនោះ គឺការស្បថនឹងភាពទៀងត្រង់ ហើយវាជាស្ហ៊ីរិកតូច។

ភាពទៀងត្រង់(អាម៉ាណះ)រួមមាន ការគោរពប្រតិបត្តិ ការគោរពសក្ការៈ ការផ្តល់ទំនុកចិត្ត ការបង់ប្រាក់ និងសន្តិសុខ។

គេមិនអាចស្បថបានឡើយ លើកលែងតែស្បថនឹងអល់ឡោះ ឬស្បថនឹងបណ្តានាមរបស់ទ្រង់ ឬស្បថនឹងលក្ខណៈសម្បត្តិរបស់ទ្រង់។

អាល់ខត់តពី បាននិយាយថា៖ ការមិនពេញចិត្តនេះទំនងជាដោយសារតែណាពីបានបញ្ជាឱ្យស្បថនឹងអល់ឡោះ និងលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយភាពទៀងត្រង់(អាម៉ាណះ)មិនមែនជាលក្ខណៈសម្បត្តិមួយរបស់ទ្រង់ឡើយ។ តាមពិត វាគ្រាន់តែជាបទបញ្ជាមួយក្នុងចំណោមបទបញ្ជារបស់អល់ឡោះ និងជាកាតព្វកិច្ចមួយក្នុងចំណោមកាតព្វកិច្ចរបស់អល់ឡោះប៉ុណ្ណោះ។ ដូចនេះ ពួកគេត្រូវបានគេហាមឃាត់មិនឲ្យស្បថនឹងភាពទៀងត្រង់ ព្រោះការធ្វើដូច្នោះ គឺជាការធ្វើឲ្យមានភាពស្មើគ្នារវាងភាពទៀងត្រង់ ជាមួយនិងបណ្តានាមរបស់អល់ឡោះនិងលក្ខណៈសម្បត្តិរបស់ទ្រង់។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (5/ 155) (3253).

មុសណាត់អះម៉ាត់ (38/ 82) (22980).

បន្ថែមទៀត (12)

نزهة المتقين.

لمجموعة من الباحثين (2/ 1166).

بهجة الناظرين.

لسليم الهلالي (3/ 201).

مشكاة المصابيح.

للتبريزي (2/ 1020).

شرح رياض الصالحين.

لابن عثيمين (6/ 452).

معالم السنن.

للخطابي (4/ 46).

سبل السلام.

الصنعاني (2/ 550 ).