“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
«الْحَلِفُ مَنْفَقَةٌ لِلسِّلْعَةِ، مَمْحَقَةٌ لِلرِّبْحِ».
ណាពី ﷺ លោកបានព្រមានចំពោះការស្បថ និងការឧស្សាហ៍ស្បថក្នុងការទិញលក់ សូម្បីតែវាជាការពិតក៏ដោយ។ លោកបានប្រាប់ថា ការស្បថជាមូលហេតុធ្វើឲ្យទំនិញលក់ដាច់ ប៉ុន្តែវាធ្វើឲ្យប្រាក់ចំណេញ និងប្រាក់កម្រៃដែលគេរកបានបាត់បង់ពរជ័យ។ អល់ឡោះអាចនាំមកនូវវិធីផ្សេងៗដែលនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់គេត្រូវបំផ្លាញ មិនថាតាមរយៈការលួច អគ្គីភ័យ ទឹកជំនន់ ការរឹបអូស ការប្លន់ ឬគ្រោះថ្នាក់ផ្សេងៗទៀត ដែលនាំឱ្យទ្រព្យសម្បត្តិរបស់គេត្រូវបាត់បង់។
គោរពដល់ការស្បថចំពោះអល់ឡោះ ហើយមិនគួរស្បថឡើយ លើកលែងក្នុងករណីចាំបាច់។
ប្រាក់ចំណូលដែលបានមកពីផ្លូវខុសច្បាប់ ទោះបីជាមានចំនួនច្រើនក៏ដោយ គឺគ្មានពរជ័យ និងគ្មានភាពល្អនៅក្នុងវាឡើយ។
អាល់ករី បាននិយាយថា៖ ការបាត់បង់ពរជ័យនៃប្រាក់ចំណូល អាចកើតឡើងតាមរយៈការខូចខាតទ្រព្យសម្បត្តិនោះ ឬក៏ចំណាយលើអ្វីដែលមិនផ្តល់ប្រយោជន៍ដល់ខ្លួននៅក្នុងលោកិយនេះ ឬផ្តល់ផលបុណ្យនៅថ្ងៃបរលោក ឬរក្សាទុកទ្រព្យសម្បត្តិនៅនឹងខ្លួន តែមិនអាចទាញយកប្រយោជន៍ពីវាបាន ឬត្រូវទទួលមរតកដោយអ្នកដែលមិនដឹងគុណចំពោះរូបគេ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ពីការហាមឃាត់រស្បថជាញឹកញាប់នៅក្នុងការលក់ដូរ ព្រោះការស្បថដោយគ្មានភាពចាំបាច់ គឺជាអំពើដែលមិនគួរធ្វើ(ម៉ាក្រុះ)។ លើសពីនេះ វាអាចនាំឱ្យមានការផ្សព្វផ្សាយទំនិញដោយមិនត្រឹមត្រូវ និងអាចធ្វើឱ្យអ្នកទិញត្រូវចាញ់បោកដោយសារការស្បថនោះ។
ការស្បថច្រើនធ្វើឲ្យជំនឿ(អ៊ីម៉ាន់)ថយចុះ និងធ្វើឲ្យជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ)ថយចុះផងដែរ ព្រោះការស្បថច្រើននាំទៅរកបញ្ហាពីរយ៉ាង៖ ទីមួយ. ការមិនយកចិត្តទុកដាក់និងមិនខ្វល់ខ្វាយចំពោះការស្បថនោះ។ ទីពីរ. ការកុហក ព្រោះអ្នកដែលស្បថច្រើននឹងធ្លាក់ចូលក្នុងការភូតកុហក។ ដូចនេះ គប្បីកាត់បន្ថយការស្បថ និងមិនត្រូវស្បថច្រើនពេកឡើយ។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរថែរក្សាសម្បថរបស់ពួកអ្នក”។ (អាល់ម៉ាអ៊ីហ្ទះ៖ ៨៩)។
សហេស អាល់ពូខរី (3/ 60) (2087).
សហេស មូស្លីម (3/ 1228) (1606).
បន្ថែមទៀត (6)
القول المفيد على كتاب التوحيد.
لابن عثيمين (2/ 457).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص404).
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص452).