Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“ពួកអ្នករាល់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ។ មេដឹកនាំដែលគ្រប់គ្រងមនុស្ស គឺជាអ្នកមើលការខុសត្រូវ ហើយរូបគេត្រូវទទួលខុសត្រូវចំពោះពួកគេ។ បុរស គឺជាអ្នកមើលការខុសត្រូវចំពោះគ្រួសាររបស់ខ្លួន ហើយរូបគេត្រូវទទួលខុសត្រូវចំពោះពួកគេ។ ស្ដ្រី គឺជាអ្នកមើលការខុសត្រូវផ្ទះស្វាមីរបស់ខ្លួន និងកូនរបស់ប្តី ហើយនាងត្រូវទទួលខុសត្រូវចំពោះពួកគេ។ ខ្ញុំបម្រើ គឺជាអ្នកមើលការខុសត្រូវចំពោះទ្រព្យសម្បត្ដិចៅហ្វាយរបស់ខ្លួន ហើយរូបគេត្រូវទទួលខុសត្រូវចំពោះវា។ ហេតុនេះ ពួកអ្នករាល់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយពួកអ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ចូរពួកអ្នកកុំវាយដំស្រី្ដដែលជាខ្ញុំបម្រើរបស់អល់ឡោះ”។ ពេលនោះ អ៊ូមើរ បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយនិយាយថា៖ ស្ដ្រីទាំងឡាយហ៊ានបំពានលើប្ដីរបស់ខ្លួន។ ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានអនុញ្ញាតឲ្យវាយពួកនាង។ ក្រោយមក មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារ៉ស៊ូលុលឡោះ ﷺ អំពីស្វាមីរបស់ខ្លួន។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារបស់មូហាំម៉ាត់អំពីស្វាមីរបស់ខ្លួន។ អ្នកទាំងនោះមិនមែនជាមនុស្សល្អជាងគេនៃពួកអ្នកឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអ៊ិពនូម៉ាហ្ជះ