Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
“ជនណាដែលប្រព្រឹត្តអំពើបាប(ទោសតាមផ្លូវច្បាប់)ដែលត្រូវទទួលការដាក់ទោស រួចគេបានដាក់ទោសជននោះនៅក្នុងលោកិយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់យុត្តិធម៌បំផុតមិនត្រូវការដាក់ទណ្ឌកម្មម្តងទៀតលើខ្ញុំបម្រើរបស់ទ្រង់នៅថ្ងៃបរលោកឡើយ។ ហើយជនណាដែលប្រព្រឹត្តអំពើបាបដែលត្រូវទទួលការដាក់ទោស រួចអល់ឡោះទ្រង់បានបិទបាំងជននោះចំពោះអំពើបាបនោះ និងអភ័យទោសឲ្យជននោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានក្តីសប្បុរសជាងការដែលទ្រង់វិលត្រឡប់ទៅរកអំពើណាមួយដែលទ្រង់បានអភ័យទោសឲ្យគេរួច”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
ឱរ៉ស៊ូលុលឡោះ! ម្តាយរបស់សាអាត់បានស្លាប់ទៅហើយ។ ដូចនេះ តើការបរិច្ចាគទានអ្វីដែលប្រសើរជាងគេបំផុត? លោកបានមានប្រសាសន៍ថា៖ “គឺទឹក”។ គាត់បាននិយាយថា៖ បន្ទាប់មក គាត់បានជីកអណ្តូងមួយ ហើយនិយាយថា៖ អណ្តូងនេះ គឺសម្រាប់ម្តាយរបស់សាអាត់។
ហាទីស្ហហាសាន់ដោយការប្រមូលផ្តុំសេចក្តីរាយការណ៍ជាច្រើនមកបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានប្រើបុរសនោះឱ្យសឡាតម្តងទៀត។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“អ្វីក៏ដោយដែលបរិមាណច្រើនរបស់វាធ្វើឲ្យស្រវឹង នោះបរិមាណតិចតួចរបស់វា គឺត្រូវបានហាមឃាត់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានឲ្យពួកយើងសូត្រគម្ពីរគួរអានគ្រប់ពេលទាំងអស់ ដរាបណាមិនមានជូនុប។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ”។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ اعْصِمْنِي مِنْ الشَّيْطَانِ الرَّجِيمِ”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់ អាល់ហាគិម៖ “ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ﷺ ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ أَجِرْنِي مِنَ الشَّيْطَانِ الرَّجِيمِ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអាល់ហាគិម
ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។
ហាទីស្ហហាសាន់ដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់