Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

28 នៃ 839 កាត

លុបតម្រង
“មនុស្ស គឺស្ថិតនៅលើសាសនាមិត្ដភក្ដិរបស់ខ្លួន។ ហេតុនេះ ម្នាក់ៗនៃពួកអ្នកត្រូវពិនិត្យមើលថា តើនរណាដែលខ្លួនត្រូវយកធ្វើជាមិត្ដភក្ដិ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)។ នៅថ្ងៃបរលោក នៅពេលដែលមនុស្សលោកត្រូវបានគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកគេរួចមក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកទាំងនោះថា៖ ចូរពួកអ្នកទៅរកអ្នកដែលពួកអ្នកធ្វើល្អចង់ឲ្យពួកគេឃើញនៅក្នុងលោកិយចុះ ហើយមើលមើល៍ ថាតើពួកអ្នកឃើញមានការតបស្នងណាមួយនៅឯពួកគេដែរឬទេ”?
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម និងអះម៉ាត់
“បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
“ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែពេលវេលាកាន់តែខ្លីចូលគ្នា(ពេលវេលាដើរលឿន) ដោយមួយឆ្នាំប្រៀបដូចជាមួយខែ មួយខែប្រៀបដូចជាមួយសប្តាហ៍ មួយសប្តាហ៍ប្រៀបដូចជាមួយថ្ងៃ មួយថ្ងៃប្រៀបដូចជាមួយម៉ោង ហើយមួយម៉ោងប្រៀបដូចជាការឆេះធាងល្មើមួយធាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
ពិតណាស់ មានមនុស្សមួយក្រុមបានមកជួបរ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ លោកបានទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ និងមិនទទួលយកពីមនុស្សម្នាក់។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! លោកទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ ហើយទុកម្នាក់នេះចោលឬ? លោកបានឆ្លើយថា៖ “ពិតណាស់ នៅលើខ្លួនគេមានពាក់ខ្សែគាថា”។ ពេលនោះ បុរសនោះបានលូកដៃចូល ហើយក៏បានកាត់ខ្សែគាថានោះចេញ។ បន្ទាប់មក ណាពីក៏បានទទួលយកការសច្ចាប្រណិធានរបស់បុរសនោះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់