Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

11 នៃ 839 កាត

លុបតម្រង
“បុគ្គលគ្រប់រូបដែលសាងបាបកម្ម បន្ទាប់មក គេក្រោកឈរ ហើយធ្វើការជម្រះសម្អាត(យកវូហ្ទុ) បន្ទាប់មក គេសឡាត។ បន្ទាប់មកទៀត គេសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ”។ បន្ទាប់មក លោកបានសូត្រអាយ៉ាត់នេះ៖ ﴿وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ ﴾ [سورة آل عمران(135)] (ហើយនិងអ្នកដែលនៅពេលណាដែលពួកគេសាងអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសចំពោះបាបកម្មរបស់ពួកគេ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ! តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយ គឺគ្រាន់តែដូចជាអ្នកដំណើរម្នាក់ដែលចូលជ្រកក្រោមម្លប់ឈើមួយ បន្ទាប់មក គេក៏ចេញដំណើរទៅ ហើយក៏បោះបង់ម្លប់នោះចោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។ គ្រប់គ្រាន់ហើយសម្រាប់កូនចៅអាហ្ទាំនូវការបរិភោគអាហារក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន។ ហើយប្រសិនបើចាំបាច់ដោយខានមិនបាននោះ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“ចូរពួកអ្នកកុំស្វែងរកចំណេះវិជ្ជាដើម្បីបង្អួតអ្នកចេះដឹង ឬក៏ដើម្បីជជែកដេញដោលនឹងមនុស្សល្ងង់ ឬក៏ដើម្បីបានឧត្តមភាពក្នុងវេទិកាប្រជុំ ព្រោះជនណាហើយដែលធ្វើបែបនោះ គឺផលតបស្នងរបស់វាគឺ ភ្លើងនរក គឺភ្លើងនរក។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ
“ពិតណាស់ លោកិយត្រូវបានគេដាក់បណ្ដាសា ហើយអ្វីៗនៅក្នុងវាក៏ត្រូវគេដាក់បណ្ដាសាដែរ លើកលែងតែការរលឹកទៅចំពោះអល់ឡោះ និងអ្វីដែលប្រហាក់ប្រហែលនឹងវា អ្នកចេះដឹង ហើយនិងអ្នករៀនសូត្រ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
ហាទីស្ហហាសាន់ សហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់