عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (72)
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។ ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ប្រសិនបើអ្នកមកជួបយើងដោយមានបាបកម្មស្ទើរពេញផែនដី បន្ទាប់មក អ្នកមកជួបនឹងយើងដោយមិនបានធ្វើស្ហ៊ីរិកអ្វីមួយមកចំពោះយើងទេនោះ យើងនឹងផ្ដល់ការអភ័យទោសស្ទើរពេញផែនដីឱ្យអ្នកវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ឧបការគុណ(នៀកម៉ាត់)ពីរប្រភេទដែលមនុស្សភាគច្រើនត្រូវបានខាតបង់ គឺសុខភាពល្អ និងពេលទំនេរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
រ៉ស៊ូលុលឡោះ ﷺ បានសូត្រអាយ៉ាត់នេះ៖
﴿هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ﴾ [سورة آل عمران(7)]
(អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក(មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់។ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែលមានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងទៅរកភាពវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាពមិនច្បាស់លាស់ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹង(សាសនា) ពួកគេនិយាយថា៖ ពួកយើងបានជឿនឹងវា(គម្ពីរគួរអាន)ហើយ ។ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួកបញ្ញាជនប៉ុណ្ណោះ។)
អាអ៊ីស្ហះបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលណាដែលអ្នកបានឃើញ”ពួកដែលតាមតែអ្វីដែលជាភាពមិនច្បាស់លាស់” អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានលើកឈ្មោះពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ពិតប្រាកដណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត គឺអ្នកដែលពាក់ស្បែកជើងមួយគូ និងខ្សែស្បែកជើងមួយគូធ្វើពីភ្លើងដែលធ្វើឱ្យខួរក្បាលរបស់ជននោះពុះកញ្ជ្រោល ដូចជាទឹកក្នុងខ្ទះដែលកំពុងពុះ។ គេគិតថា គ្មាននរណាម្នាក់ដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងខ្លួនឡើយ តែតាមពិត គេគឺជាអ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការមើលស្រាលបាបកម្មតូច។ តាមពិត ការប្រៀបធៀបការមើលស្រាលចំពោះបាបកម្មតូច គឺប្រៀបដូចជាក្រុមមួយដែលចុះទៅបាតជ្រលងភ្នំមួយ ម្នាក់យកឈើតូចមួយ ម្នាក់យកឈើតូចមួយ រហូតដល់ពួកគេអាចចម្អិននំបុ័ងរបស់ពួកគេបាន។ ហើយពិតណាស់ ការមើលស្រាលចំពោះបាបកម្មតូចនោះ នៅពេលណាដែលអ្នកប្រព្រឹត្តវាត្រូវបានគេយកទោស វានឹងបំផ្លាញរូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
ពិតណាស់ គាត់បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងការសូត្រ វាធ្វើឲ្យខ្ញុំច្រឡូកច្រឡំ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង”។ គាត់បាននិយាយថា៖ ខ្ញុំបានធ្វើដូច្នោះ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម