عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
ប្រភេទ (21)
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
“នៅពេលពួកអ្នកឮការអាហ្សាន ចូរពួកអ្នកពោលដូចអ្វីដែលអ្នកអាហ្សានបានពោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
បណ្តាំទូទៅរបស់រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលសេចក្តីស្លាប់បានមកដល់លោកគឺ៖ “ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលក្រោមការគ្រប់គ្រងរបស់ពួកអ្នក”។ រ៉ស៊ូលុលឡោះ ﷺ នៅតែផ្តាំផ្ញើពាក្យនេះដដែលៗ រហូតដល់តឹងណែនក្នុងទ្រូង ហើយអណ្តាតរបស់លោកស្ទើរតែមិនអាចនិយាយពាក្យទាំងនេះចេញមកក្រៅបាន។
ហាទីស្ហសហេស رواه النسائي في السنن الكبرى وابن ماجه
៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖
"لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ"
(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានប្រើបុរសនោះឱ្យសឡាតម្តងទៀត។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានសូត្រនៅក្នុងសឡាតពីររ៉ក្អាត់មុនសឡាតស៊ូពូសនឹងស៊ូរ៉ោះ៖ " قُلْ يَا أَيُّهَا الكَافِرُونَ " និង " قُلْ هُوَ اللهُ أَحَدٌ "។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខ្ញុំបានចងចាំពីណាពី ﷺ ចំនួនដប់រ៉ក្អាត់៖ ពីររ៉ក្អាត់មុនសឡាតហ្ស៊ូហូរ, ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ, ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រិបនៅឯផ្ទះរបស់លោក, ពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហានៅឯផ្ទះរបស់លោក និងពីររ៉ក្អាត់មុនសឡាតស៊ូពុស។ ពេលវេលាទាំងនេះ គឺជាពេលដែល ណាពី ﷺ មិនជួបជាមួយនឹងនរណាម្នាក់ឡើយ។ ហាហ្វសោះ បានប្រាប់ខ្ញុំថា៖ នៅពេលដែលអ្នកអាហ្សានបានអាហ្សាន ហើយហ្វាជើរបានរះ គឺលោកសឡាតពីររ៉ក្អាត់។ នៅក្នុងពាក្យពេចន៍ផ្សេងទៀត៖ ពិតណាស់ណាពី ﷺ លោកធ្លាប់សឡាតពីររ៉ក្អាត់បន្ទាប់ពីសឡាតជុមអាត់រួច។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីមក្នុងគ្រប់សេចក្តីរាយការណ៍ទាំងអស់
“ឱពីឡាល! ចូរអ្នកអ៊ីក៏ម៉ាត់សឡាត ផ្តល់ឲ្យយើងបានសម្រាកជាមួយនឹងសឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖
اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖
اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ
(ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម