Skip to content

“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។

អំពី អាល់មិក្កហ្ទាម ពិន ម៉ាក់ទី ការិប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា

“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។

«إِذَا أَحَبَّ الرَّجُلُ أَخَاهُ فَلْيُخْبِرْهُ أَنَّهُ يُحِبُّهُ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ បានបញ្ជាក់ប្រាប់ពីមូលហេតុមួយដែលជួយពង្រឹងទំនាក់ទំនងរវាងអ្នកមានជំនឿទាំងឡាយ ព្រមទាំងផ្សព្វផ្សាយនូវក្តីស្រឡាញ់រវាងពួកគេនោះគឺ ប្រសិនបើនរណាម្នាក់ស្រឡាញ់បងប្អូនមូស្លីមរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ(ក្នុងនាមអល់ឡោះជាម្ចាស់)។

មេរៀនដែលទាញបានពីហាទីស្ហ

គុណតម្លៃនៃក្តីស្រឡាញ់ដ៏បរិសុទ្ធក្នុងនាមអល់ឡោះជាម្ចាស់ ពុំមែនដើម្បីផលប្រយោជន៍លោកិយ។

គប្បីប្រាប់ពីក្ដីស្រឡាញ់របស់ខ្លួនទៅកាន់អ្នកដែលខ្លួនស្រឡាញ់ក្នុងនាមអល់ឡោះ ដើម្បីបន្ថែមនូវ ក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលចំពោះគ្នា។

ការចែករំលែកក្តីស្រឡាញ់ក្នុងចំណោមអ្នកមានជំនឿ គឺជួយពង្រឹងនូវភាពជាបងប្អូនរួមជំនឿ និងការពារសង្គមពីការបែកបាក់ និងប្រេះឆា។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (7/ 444) (5124).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 199) (2392).

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (9/ 87) (9963).

មុសណាត់អះម៉ាត់ (28/ 408) (17171).

បន្ថែមទៀត (12)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 450).

تطريز رياض الصالحين.

لفيصل المبارك (ص258).

رياض الصالحين للنووي.

(ص138) (383).

سلسلة الأحاديث الصحيحة وشيء من فقهها وفوائدها.

للألباني (1/ 777).

فيض القدير شرح الجامع الصغير.

للمناوي (1/ 247).

كنوز رياض الصالحين.

لمجموعة من الباحثين (6/ 279).