“ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។
អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។
«مَنْ لَا يَرْحَمِ النَّاسَ لَا يَرْحَمْهُ اللهُ عَزَّ وَجَلَّ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្នកដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដូចគ្នា។ ដូចនេះ ក្តីមេត្តាករុណារបស់ខ្ញុំបម្រើអល់ឡោះចំពោះសត្វលោករបស់ទ្រង់ គឺជាមូលហេតុដ៏ចម្បងមួយដើម្បីទទួលបាននូវក្តីមេត្តាករុណាពីអល់ឡោះជាម្ចាស់។
ក្តីមេត្តាករុណាទាមទារឲ្យមានចំពោះគ្រប់ភាវៈទាំងអស់។ ក៏ប៉ុន្តែណាពី ﷺ លោកបានលើកយកមនុស្សមករំលឹកក្នុងហាទីស្ហនេះដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះពួកគេ។
អល់ឡោះទ្រង់ជាម្ចាស់ដ៏មហាមេត្តាករុណាបំផុត ហើយទ្រង់មានក្តីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលមានចិត្តមេត្តា ពីព្រោះការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។
ក្តីមេត្តាករុណាចំពោះមនុស្ស គឺគ្របដណ្តប់លើការធ្វើល្អចំពោះពួកគេ ការពារគ្រោះថ្នាក់ពីពួកគេ និងប្រាស្រ័យទាក់ទងជាមួយពួកគេដោយល្អប្រសើរ។
សហេស អាល់ពូខរី (8/ 10) (6013).
សហេស មូស្លីម (4/ 1809) (2319).
បន្ថែមទៀត (5)
شرح رياض الصالحين.
لابن عثيمين (2/ 553).
نزهة المتقين شرح رياض الصالحين (1/ 247).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 319).