“ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។
«مَا يَزَالُ البَلاَءُ بِالمُؤْمِنِ وَالمُؤْمِنَةِ فِي نَفْسِهِ وَوَلَدِهِ وَمَالِهِ حَتَّى يَلْقَى اللَّهَ وَمَا عَلَيْهِ خَطِيئَةٌ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ គ្រោះថ្នាក់ និងការសាកល្បងនឹងមិនដាច់ចេញពីអ្នកមានជំនឿឡើយ មិនថាប្រុស មិនថាស្រី ទាំងចំពោះខ្លួនរបស់គេផ្ទាល់ ដូចជាបញ្ហាសុខភាព ចំពោះកូនចៅរបស់គេ ដូចជាជំងឺ មរណៈ និងភាពអកតញ្ញូជាដើម ហើយនិងចំពោះទ្រព្យសម្បត្តិរបស់គេ ដូចជាភាពក្រីក្រ ខាតបង់អាជីវកម្ម បាត់បង់របស់ទ្រព្យ រស់នៅលំបាក និងមានជីវភាពខ្វះខាតជាដើម ដើម្បីអល់ឡោះជាម្ចាស់ទ្រង់លុបលាងបាបកម្មទាំងអស់របស់គេតាមរយៈការសាកល្បងទាំងនោះ រហូតដល់ពេលដែលគេជួបអល់ឡោះជាម្ចាស់ គឺរូបគេនឹងបានជ្រះស្អាតពីបាបកម្ម និងកំហុសឆ្គងទាំងឡាយដែលរូបគេបានប្រព្រឹត្ត។
ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ គឺទ្រង់លុបលាងបាបកម្មរបស់ពួកគេក្នុងលោកិយនេះតាមរយៈគ្រោះថ្នាក់និងទុក្ខវេទនានៅក្នុងលោកិយ។
ការសាកល្បងតែមួយមុខអាចលុបលាងបាបកម្មបាន ដោយលក្ខខណ្ឌ គឺគេត្រូវមានជំនឿ។ ដូចនេះ ប្រសិនបើគេអត់ធ្មត់ និងមិនខឹងសម្បា នោះគេនឹងទទួលបានផលបុណ្យ។
ជំរុញឲ្យមានភាពអត់ធ្មត់ក្នុងគ្រប់កិច្ចការទាំងអស់ ទាំងចំពោះអ្វីដែលខ្លួនពេញចិត្ត ទាំងចំពោះអ្វីដែលខ្លួនមិនពេញចិត្ត។ គេត្រូវអត់ធ្មត់រហូតដល់គេអាចអនុវត្តអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ច និងត្រូវអត់ធ្មត់រហូតដល់គេអាចឃ្លាតឆ្ងាយពីអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់ ដោយសង្ឃឹមទទួលបានផលបុណ្យពីអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។
ចំពោះប្រសាសន៍របស់លោក៖ “អ្នកមានជំនឿទាំងប្រុសទាំងស្រី”៖ ការបន្ថែមពាក្យ “ទាំងស្រី” ជាភស្តុតាងបង្ហាញពីការសង្កត់ធ្ងន់បន្ថែមសម្រាប់ស្ត្រី។ ប៉ុន្តែបើទោះបីជាលោកមានប្រសាសន៍ត្រឹមតែ “អ្នកមានជំនឿ” នោះអ្នកមានជំនឿជាស្ត្រីក៏រួមបញ្ចូលក្នុងនោះដែរ គឺមិនកំណត់ចំពោះតែបុរសនោះឡើយ។ ដូច្នេះនៅពេលការសាកល្បងកើតឡើងចំពោះស្ត្រី នាងក៏ត្រូវបានគេសន្យាថានឹងផ្តល់ការតបស្នងដូចគ្នានេះដែរ ពោលគឺការលុបលាងអំពើបាប និងកំហុសទាំងឡាយ។
ក្នុងចំណោមប្រការដែលជួយសម្រាលនូវការឈឺចាប់ដែលគេប្រទះជួបម្តងហើយម្តងទៀត គឺការរំពឹងនូវផលបុណ្យដែលកើតចេញពីការសាកល្បងនោះ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 204) (2399).
មុសណាត់អះម៉ាត់ (13/ 248) (7859).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 113).
تطريز رياض الصالحين.
لفيصل آل مبارك (ص51).
شرح رياض الصالحين.
لابن عثيمين (1/ 273).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 80).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- فتاوى المرضىفتاوى المرضى «ما يزال البلاء بالمؤمن والمؤمنة في نفسه وولده وماله حتى يلقى الله وما عليه خطيئة»
- فتاوى المرضىفتاوى المرضى «ما يزال البلاء بالمؤمن والمؤمنة في نفسه وولده وماله حتى يلقى الله وما عليه خطيئة»
- فتاوى المرضىفتاوى المرضى «ما يزال البلاء بالمؤمن والمؤمنة في نفسه وولده وماله حتى يلقى الله وما عليه خطيئة»
- موسوعة الإيمان«مَا يَزَالُ البَلَاءُ بِالمؤْمِنِ وَالمؤْمِنَةِ فِي نَفْسِهِ وَوَلَدِهِ وَمَالِهِ حَتَّى يَلْقَى اللَّهَ وَمَا عَلَيْهِ خَطِيئَةٌ».
- نصوص مختارة للرمضانمَا يَزَالُ البَلاَءُ بِالمُؤْمِنِ وَالمُؤْمِنَةِ فِي نَفْسِهِ وَوَلَدِهِ وَمَالِهِ حَتَّى يَلْقَى اللَّهَ وَمَا عَلَيْهِ خَطِيئَةٌ