រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។
كَانَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَسْتَحِبُّ الْجَوَامِعَ مِنَ الدُّعَاءِ، وَيَدَعُ مَا سِوَى ذَلِكَ.
ណាពី ﷺ លោកចូលចិត្តបួងសួងដោយប្រើពាក្យដែលគ្របដណ្តប់ទាំងប្រការល្អក្នុងលោកិយនិងបរលោក ដោយប្រើពាក្យតិចតែមានអត្ថន័យច្រើន មានការសរសើរចំពោះអល់ឡោះជាម្ចាស់ និងគោលបំណងដ៏ថ្លៃថ្លា ហើយបោះបង់ចោលនូវអ្វីផ្សេងក្រៅពីនេះ។
គប្បីបួងសួងដោយប្រើពាក្យពេចន៍ដ៍ខ្លីៗ តែគ្របដណ្ដប់នូវអត្ថន័យល្អ និងទូលំទូលាយ និងគួរជៀសវាងការប្រើពាក្យដែលស្មុគស្មាញ ផ្តល់ការលំបាកដល់ខ្លួនឯង និងបរិយាយហួសហេតុនៅក្នុងការបួងសួង ដែលផ្ទុយពីការចង្អុលបង្ហាញរបស់ណាពី ﷺ។
បញ្ជាក់ពីលក្ខណៈពិសេសមួយរបស់រ៉ស៊ូលុលឡោះ ﷺ ដោយលោកត្រូវបានគេប្រទានឱ្យនូវពាក្យដែលមានអត្ថន័យទូលំទូលាយ។
គួរយកចិត្តទុកដាក់បួងសួងនូវពាក្យបួងសួង(ទូអា)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់ថា ណាពី ﷺ លោកបានបួងសួងនឹងវា ទោះបីជាវែងក៏ដោយ ព្រោះទាំងអស់នោះសុទ្ធតែជាពាក្យបួងសួងដែលមានអត្ថន័យទូលំទូលាយ។
ស៊ូណាន់ អាពូទើវូទ (2/ 605) (1482).
មុសណាត់អះម៉ាត់ (42/ 76) (25151).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 542).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 1003).
شرح رياض الصالحين.
لابن عثيمين (6/ 15).
كنوز رياض الصالحين.
لمجموعة من الباحثين (17/ 349).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7وعن عائشةَ رضي الله عنها قَالَتْ: كَان رَسُولُ الله صلى الله عليه وسلم يَسْتَحِبُّ الجَوامعَ منَ الدُّعاءِ، ويَدَعُ ما سوَىٰ ذلك.
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «كان رسولُ اﷲ ﷺ يَستحِبُّ الجَوامِعَ مِن الدُعاء، ويَدَعُ ما سِوى ذلك»