Skip to content

“ការបួងសួងរបស់អ្នកអ៊ីស្លាមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗ គឺត្រូវបានគេទទួលយក

អំពី អ៊ុមមូអាត់ទើរហ្ទាក និងអាពូអាត់ទើរហ្ទាក رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ការបួងសួងរបស់អ្នកអ៊ីស្លាមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗ គឺត្រូវបានគេទទួលយក។ នៅនឹងក្បាលរបស់ជននោះ មានម៉ាឡាអ៊ីកាត់ម្នាក់ដែលទទួលបន្ទុក។ រៀងរាល់ពេលដែលជននោះបួងសួងសុំប្រការល្អឲ្យបងប្អូនរបស់ខ្លួន ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកនោះបានបួងសួងថា៖ សូមអល់ឡោះទទួលយកផងចុះ ហើយសូមទ្រង់ផ្ដល់ឲ្យអ្នកដូចនោះដែរ”។

«دَعْوَةُ الْمَرْءِ الْمُسْلِمِ لِأَخِيهِ بِظَهْرِ الْغَيْبِ مُسْتَجَابَةٌ، عِنْدَ رَأْسِهِ مَلَكٌ مُوَكَّلٌ كُلَّمَا دَعَا لِأَخِيهِ بِخَيْرٍ، قَالَ الْمَلَكُ الْمُوَكَّلُ بِهِ: آمِينَ وَلَكَ بِمِثْلٍ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការបួងសួងរបស់អ្នកមូស្លីមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗដោយជននោះមិនដឹង គឺត្រូវបានគេទទួលយក ត្បិតការបួងសួងបែបនោះ គឺមានភាពជ្រះថ្លាបំផុត។ ហើយពិតណាស់ នៅនឹងក្បាលរបស់អ្នកដែលបួងសួងនោះមានម៉ាឡាអ៊ីកាត់ម្នាក់ដែលទទួលបន្ទុក។ រាល់ពេលដែលជននោះបួងសួងសុំប្រការល្អឲ្យបងប្អូនរបស់ខ្លួន ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកជននោះបានបួងសួងថា៖ សូមអល់ឡោះទទួលយកផងចុះ ហើយសូមទ្រង់ផ្ដល់ឲ្យអ្នកដូចអ្វីដែលអ្នកបានបួងសួងនោះដែរ។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញអ្នកមានជំនឿឲ្យធ្វើល្អចំពោះគ្នា ទោះបីជាតាមរយៈការបួងសួងឲ្យគ្នាក៏ដោយ។

ការបួងសួងឲ្យគ្នាដោយស្ងាត់ៗដោយជននោះមិនដឹង គឺជាភស្តុតាងយ៉ាងច្បាស់បង្ហាញពីភាពសច្ចៈនៃសេចក្តីជំនឿ និងភាពជាបងប្អូន។

កំណត់ត្រឹមតែចំពោះការបួងសួងដោយស្ងាត់ៗ ព្រោះការបួងសួងបែបនោះ គឺមានភាពជ្រះថ្លាបំផុត និងដាក់ចិត្តក្នុងការបួងសួង។

ក្នុងចំណោមមូលហេតុដែលនាំឲ្យការបួងសួងត្រូវបានគេទទួលយក គឺការបួងសួងឲ្យបងប្អូនមូស្លីមរបស់ខ្លួនដោយស្ងាត់ៗ។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះ បញ្ជាក់ពីឧត្តមភាពនៃការបួងសួងឲ្យបងប្អូនមូស្លីមរបស់ខ្លួនដោយស្ងាត់ៗ ហើយបើទោះជាគេបួងសួងឲ្យក្រុមអ្នកមូស្លីមណាមួយក៏ដោយ ក៏គេទទួលបាននូវភាពប្រសើរថ្លៃថ្លានេះដែរ។ ហើយទោះជាគេបួងសួងឲ្យក្រុមអ្នកមូស្លីមទូទៅ គឺជាក់ស្តែងគេក៏ទទួលបាននូវភាពប្រសើរថ្លៃថ្លានេះដូចគ្នា។ អ្នកសាឡាហ្វមួយចំនួនបាននិយាយថា៖ ប្រសិនបើគេចង់បួងសួងឲ្យខ្លួនឯង(នូវប្រការណាមួយ) គឺគេត្រូវបួងសួងសុំនូវប្រការនោះឲ្យបងប្អូនមូស្លីមរបស់ខ្លួនផងដែរ ព្រោះការធ្វើដូចនោះនឹងត្រូវបានគេទទួលយក ហើយរូបគេនឹងទទួលបានដូចគ្នាដែរ។

បញ្ជាក់ពីតួនាទីមួយចំនួនរបស់ម៉ាឡាអ៊ីកាត់ ហើយពិតណាស់ក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះជាម្ចាស់ឲ្យរូបគេទទួលបន្ទុកលើការងារនេះ។

ឯកសារយោង

សហេស មូស្លីម (4/ 2094) (2733).

បន្ថែមទៀត (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 585).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (2/ 1018).

شرح رياض الصالحين.

لابن عثيمين (6/ 48).

كنوز رياض الصالحين.

لمجموعة من الباحثين (17/ 510).