Skip to content

“អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ

អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អាស رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ”។ លោកបន្តថា៖ “ហើយអារ៉ស្ហ(បល្ល័ង្គ)របស់ទ្រង់នៅពីលើទឹក”។

«كَتَبَ اللهُ مَقَادِيرَ الْخَلَائِقِ قَبْلَ أَنْ يَخْلُقَ السَّمَاوَاتِ وَالْأَرْضَ بِخَمْسِينَ أَلْفَ سَنَةٍ، قَالَ: وَعَرْشُهُ عَلَى الْمَاءِ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាសព្វភាវៈ(ម៉ាខ្លូក)ទាំងឡាយដែលនឹងកើតឡើងយ៉ាងលម្អិត ដូចជាការកើត ការស្លាប់ លាភសក្ការៈ និងប្រការផ្សេងៗទៀតនៅក្នុងសៀវភៅកំណត់ត្រា“ឡាវហ៊ុលម៉ះហ្វ៊ូស”មុននឹងទ្រង់បង្កើតមេឃនិងផែនដីចំនួនប្រាំម៉ឺនឆ្នាំ ហើយវានឹងកើតឡើងយ៉ាងពិតប្រាកដស្របទៅតាមអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់។ ដូចនេះ រាល់អ្វីៗទាំងអស់ដែលកើតឡើង គឺអាស្រ័យដោយការកំណត់របស់អល់ឡោះជាម្ចាស់។ ហេតុដូច្នេះ អ្វីដែលអល់ឡោះមិនបានកត់ត្រាទៅលើរូបគេទេនោះ វានឹងមិនអាចកើតឡើងលើរូបគេជាដាច់ខាត។ ហើយអ្វីដែលអល់ឡោះកត់ត្រាលើរូបគេហើយនោះ វានឹងមិនអាចកើតឡើងលើអ្នកផ្សេងក្រៅពីរូបគេជាដាច់ខាត។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ចាំបាច់ត្រូវមានជំនឿចំពោះការកំណត់ព្រេងវាសនា(កទ៏ កទើរ)របស់អល់ឡោះជាម្ចាស់។

ព្រេងវាសនា(កទើរ)៖ គឺជាចំណេះដឹងរបស់អល់ឡោះអំពីអ្វីមួយ ការកត់ត្រា បំណង និងការបង្កើតវា។

ការមានជំនឿថា ព្រេងវាសនាត្រូវបានកត់ត្រាមុននឹងការបង្កើតមេឃនិងផែនដី ធ្វើឲ្យមនុស្សមានការពេញចិត្ត និងព្រមទទួលយក(នូវអ្វីដែលបានកើតឡើង)។

ជាការពិតណាស់ អារ៉ស្ហ(បល្ល័ង្គ)របស់អល់ឡោះជាម្ចាស់ស្ថិតនៅលើទឹក មុននឹងការបង្កើតមេឃនិងផែនដី។

ឯកសារយោង

សហេស មូស្លីម (4/ 2044) (2653).

បន្ថែមទៀត (2)

إكمال المعلم (8/141).

البحر المحيط الثجاج (41/450).