Skip to content

“បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។

អំពីភរិយាមួយចំនួនរបស់ណាពី ﷺ អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។

«مَنْ أَتَى عَرَّافًا فَسَأَلَهُ عَنْ شَيْءٍ لَمْ تُقْبَلْ لَهُ صَلَاةٌ أَرْبَعِينَ لَيْلَةً».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានព្រមានអ្នកដែលទៅរកគ្រូទាយដោយចង់ដឹងពីរឿងអ្វីមួយក្នុងចំណោមប្រការអាថ៌កំបាំងនោះ អល់ឡោះជាម្ចាស់នឹងមិនផ្តល់ផលបុណ្យលើការសឡាតរបស់ជននោះរយៈពេលសែសិបថ្ងៃ។ នោះគឺជាទណ្ឌកម្មសម្រាប់រូបគេចំពោះបាបកម្មដ៏ធំធេងនេះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ចំពោះការទស្សន៍ទាយ ការទៅរកគ្រូទាយ និងការសួរពួកគេពីប្រការអាថ៌កំបាំង។

ជនមូស្លីមអាចត្រូវគេរារាំងពីផលបុណ្យនៃអំពើល្អដែលរូបគេបានសាង ជាទណ្ឌកម្មដល់រូបគេទៅលើអំពើល្មើសដែលរូបគេបានប្រព្រឹត្ត។

រួមបញ្ចូលនៅក្នុងហាទីស្ហនេះដែរចំពោះអ្វីដែលគេហៅថាតារានិករ(រាសី) និងការអានបាតដៃ បើទោះបីគ្រាន់តែជាការចង់ដឹងក៏ដោយ ពីព្រោះទង្វើទាំងអស់នេះ គឺសុទ្ធសឹងជាការទស្សន៍ទាយ និងជាការអះអាងថាខ្លួនដឹងនូវប្រការអាថ៌កំបាំង។

ប្រសិនបើនេះជាការតបស្នងចំពោះអ្នកដែលទៅរកគ្រូទាយ ចុះយ៉ាងណាទៅវិញចំពោះគ្រូទាយខ្លួនឯងទៀតនោះ?

ការប្រតិបត្តិសឡាតក្នុងរយៈពេលសែសិបថ្ងៃនោះចាត់ទុកថាបានការ(ត្រឹមត្រូវ)ដែលមិនចាំបាច់លើគេត្រូវសឡាតសងវិញនោះឡើយ។ ប៉ុន្តែរូបគេមិនទទួលបានផលបុណ្យអ្វីឡើយ។

ឯកសារយោង

សហេស មូស្លីម (4/ 1751) (2230).

មុសណាត់អះម៉ាត់ (27/ 197) (16638).

បន្ថែមទៀត (4)

الجديد في شرح كتاب التوحيد.

للقرعاوي (ص238).

الملخص في شرح كتاب التوحيد.

للفوزان (ص213).