Skip to content

“ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។

អំពី កាអាប់ ពិន អ៊ុច្ចរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។

«مُعَقِّبَاتٌ لَا يَخِيبُ قَائِلُهُنَّ -أَوْ فَاعِلُهُنَّ- دُبُرَ كُلِّ صَلَاةٍ مَكْتُوبَةٍ، ثَلَاثٌ وَثَلَاثُونَ تَسْبِيحَةً، وَثَلَاثٌ وَثَلَاثُونَ تَحْمِيدَةً، وَأَرْبَعٌ وَثَلَاثُونَ تَكْبِيرَةً».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់នូវពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកពោលវាខាតបង់ ឬស្តាយក្រោយឡើយ។ ផ្ទុយទៅវិញ រូបគេនឹងទទួលបានផលបុណ្យលើការពោលពាក្យទាំងនេះ ហើយគេត្រូវពោលពាក្យនេះបន្តបន្ទាប់គ្នាបន្ទាប់ពីសឡាតដែលជាកាតព្វកិច្ច។ ពាក្យទាំងនោះគឺ៖ " سُبْحَان اللهِ" (អល់ឡោះជាម្ចាស់មហាស្អាតស្អំ) ចំនួន៣៣ដង។ វាជាការបញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់ទ្រង់ពីលក្ខណៈខ្វះខាត។ "الحَمْدُ للهِ" (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង។ វាជាការពណ៌នាអំពីភាពពេញលេញ ឥតខ្ចោះរបស់អល់ឡោះជាម្ចាស់ ព្រមជាមួយនឹងក្តីស្រឡាញ់ និងការលើកតម្កើងចំពោះទ្រង់។ "للهُ أكْبَرُ" (អល់ឡោះជាម្ចាស់មហាធំធេង) ចំនួន៣៤ដង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាធំធេង មហាឧត្តុង្គឧត្តម និងមហាខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីឧត្តមភាពនៃពាក្យតាសពេស្ហ តះមីត និងតឹកពៀរ ហើយវាជាអំពើល្អដែលនៅស្ថិតស្ថេរ។

ឯកសារយោង

សហេស មូស្លីម (1/ 418) (596).

បន្ថែមទៀត (10)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 501).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (2/ 976).

مرقاة المفاتيح شرح مشكاة المصابيح.

لعلي القاري (2/ 766).

تيسير العلام.

للبسام (ص227).

فيض القدير شرح الجامع الصغير.

لزين الدين المناوي (5/ 525).