(ឱព្រះជាម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់ជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ)។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកទៅសួរសុខទុក្ខអ្នកជំងឺ លោកតែងបួងសួងឲ្យអ្នកជំងឺដោយសូត្រថា៖ أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا (ឱព្រះជាម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់ជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ)។
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا أَتَى الْمَرِيضَ يَدْعُو لَهُ قَالَ: «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا».
នៅពេលដែលណាពី ﷺ ទៅសួរសុខទុក្ខអ្នកជំងឺ លោកតែងបួងសួងឲ្យអ្នកជំងឺដោយពោលថា៖ أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا (ឱអល់ឡោះជាម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់គឺជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ)។ មានន័យថា៖ ឱអល់ឡោះជាម្ចាស់នៃមនុស្សលោក ជាអ្នកបង្កើតពួកគេ និងជាអ្នកបីបាច់ពួកគេ! សូមទ្រង់មេត្តាបំបាត់ជំងឺនេះ និងឲ្យអ្នកជំងឺនេះបានជាសះស្បើយផង។ ទ្រង់គឺជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ។
អ្នកដែលឲ្យជាសះស្បើយ គឺអល់ឡោះជាម្ចាស់តែមួយគត់។ ចំណែកគ្រូពេទ្យ និងថ្នាំពេទ្យគ្រាន់តែជាមូលហេតុប៉ុណ្ណោះដែលវាមិនអាចផ្តល់ជាប្រយោជន៍ឬបង្កគ្រោះថ្នាក់បានឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះ។
ការទៅសួរសុខទុក្ខអ្នកជំងឺ គឺជាសិទ្ធិមួយរវាងជនមូស្លីមទាំងឡាយ ហើយចំពោះគ្រួសារ គឺរឹតតែសំខាន់។
លើកទឹកចិត្តឲ្យអ្នកដែលទៅសួរសុខទុក្ខអ្នកជំងឺបួងសួងឲ្យអ្នកជំងឺដោយសូត្រនូវទូអាដ៏ប្រពៃនេះដែលមានភស្តុតាងបញ្ជាក់។
ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺការព្យាបាលដោយការស្តោះផ្តុំតាមបែបឥស្លាមតាមរយៈគម្ពីរគួរអាន និងទូអាល្អៗ។ ពិតណាស់ ណាពី ﷺ លោកតែងស្តោះផ្តុំឲ្យខ្លួនឯងពេលលោកមានជំងឺ ព្រមទាំងស្តោះផ្តុំឲ្យក្រុមគ្រួសាររបស់លោក ក៏ដូចជាអ្នកដទៃទៀតផងដែរ។
អ៊ិពនូហាជើរ បាននិយាយថា៖ គេអាចមានការងឿងឆ្ងល់ចំពោះការបួងសួងឲ្យអ្នកជំងឺជាសះស្បើយ ខណៈដែលជំងឺ គឺជួយលុបលាងនូវបាបកម្ម និងទទួលបានផលបុណ្យដូចដែលមានបញ្ជាក់ក្នុងហាទីស្ហជាច្រើន។ ចម្លើយគឺ ការបួងសួង(ទូអា) គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។ វាមិនប៉ះពាល់ដល់ផលបុណ្យនិងការលុបលាងបាបកម្មនោះទេ ព្រោះទាំងពីរនេះកើតឡើងនៅពេលចាប់ផ្តើមនៃជំងឺ និងការការទទួលយកដោយអត់ធ្មត់ចំពោះវា។ អ្នកបួងសួងស្ថិតនៅចន្លោះប្រការល្អពីរ គឺការទទួលបានអ្វីដែលខ្លួនប្រាថ្នា ឬត្រូវបានជំនួសដោយអ្វីដែលល្អប្រសើរ ឬត្រូវបានដកចេញនូវគ្រោះថ្នាក់ផ្សេងៗ។ ទាំងអស់នេះ គឺជាក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់។
សហេស អាល់ពូខរី (7/ 134) (5750).
សហេស មូស្លីម (4/ 1721) (2191).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 162).
شرح رياض الصالحين.
لابن عثيمين (4/ 477).
كنوز رياض الصالحين.
لمجموعة من الباحثين (11/ 539).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 687).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- الدعاء ويليه العلاج بالرقى من الكتاب والسنةالرقى من الكتاب والسنة«اللَّهُمَّ رَبَّ النَّاسِ، أَذْهِبِ الْبَأْسَ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا»[٢٥].
- الله -جل جلاله- أنيس المحبين وملاذ القاصدين«أَذْهِبِ البَاسَ رَبَّ النَّاسِ! اشْفِ وَأَنْتَ الشَّافِي، لاَ شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لاَ يُغَادِرُ سَقَمًا»
- تطبيق القرآن والأذكارالرقية الشرعية«اللَّهُمَّ رَبَّ النَّاسِ،أَذْهِبِ الْبَأْسَ، وَاشْفِ أَنْتَ الشَّافِي، لاَ شِفَاءَ إِلاَّ شِفَاؤُكَ، شِفَاءً لاَ يُغَادِرُ سَقَمًا»[4].
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- كَانَ رَسُولُ اﷲِ ﷺ إِذَا اشْتَكَى مِنَّا إِنْسَانٌ، مَسَحَهُ بِيَمِينِهِ، ثُمَّ قَالَ: «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا»