“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។
អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។
«إِنَّ اللهَ عَزَّ وَجَلَّ يَبْسُطُ يَدَهُ بِاللَّيْلِ لِيَتُوبَ مُسِيءُ النَّهَارِ، وَيَبْسُطُ يَدَهُ بِالنَّهَارِ لِيَتُوبَ مُسِيءُ اللَّيْلِ، حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ប្រសិនបើខ្ញុំបម្រើរបស់ទ្រង់ប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយគេសុំការអភ័យទោសពីអល់ឡោះនៅពេលយប់ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ហើយប្រសិនបើគេប្រព្រឹត្តអំពើបាបនៅពេលយប់ ហើយសុំការអភ័យទោសពីអល់ឡោះនៅពេលថ្ងៃ នោះអល់ឡោះជាម្ចាស់ក៏ទទួលយកការសារភាពកំហុសរបស់គេដែរ។ ទ្រង់លាដៃរបស់ទ្រង់ទៅចំពោះការសារភាពកំហុស ដោយភាពរីករាយ និងការទទួលយក។ ហើយទ្វារនៃការសារភាពនៅតែបើកចំហជានិច្ច រហូតដល់ព្រះអាទិត្យរះពីទិសខាងលិច ដែលជាសញ្ញានៃការបញ្ចប់លោកិយ។ ដូចនេះ នៅពេលវារះ ទ្វារនៃការសារភាពកំហុសនឹងត្រូវបិទ។
ការទទួលយកការសារភាពកំហុស(តាវហ្ពាត់)នៅតែបន្ត ដរាបណាទ្វារនៃការសារភាពកំហុស(ទ្វារតាវហ្ពាត់)នៅបើកចំហ ហើយទ្វាររបស់វានឹងត្រូវបិទនៅពេលដែលព្រះអាទិត្យរះពីទិសខាងលិច ហើយមនុស្សត្រូវសារភាពកំហុសមុនពេលដកចង្កាមាន់ ពោលគឺពេលដែលព្រលឹងឡើងមកដល់បំពង់ក។
មិនត្រូវអស់សង្ឃឹម ឬបាក់ទឹកចិត្តដោយសារតែបាបកម្មដែលខ្លួនបានប្រព្រឹត្តឡើយ ព្រោះការអភ័យទោស និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ធំទូលាយបំផុត ហើយទ្វារនៃការសារភាពនៅតែបើកចំហ។
លក្ខខណ្ឌនៃការសារភាពកំហុស(តាវហ្ពាត់)៖ ទីមួយ. ឈប់ប្រព្រឹត្តអំពើបាបនោះ។ ទីពីរ. សោកស្តាយចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ ទីបី. តាំងចិត្តថា នឹងមិនវិលត្រឡប់ទៅប្រព្រឹត្តអំពើបាបនោះម្តងទៀត។ ទាំងនេះគឺសម្រាប់ករណីដែលទាក់ទងនឹងសិទ្ធិរបស់អល់ឡោះ។ ប្រសិនបើវាទាក់ទងនឹងសិទ្ធិរបស់មនុស្ស ដើម្បីឱ្យការសារភាពកំហុសនោះត្រឹមត្រូវ គឺគេត្រូវបង្វិលសិទ្ធិនោះទៅឱ្យម្ចាស់របស់វាវិញ ឬក៏ម្ចាស់សិទ្ធិនោះព្រមអភ័យទោសឱ្យ។
សហេស មូស្លីម (4/ 2113) (2759).
បន្ថែមទៀត (6)
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 35).
شرح رياض الصالحين.
لابن عثيمين (1/ 103).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 55).
បានដកស្រង់ក្នុងសៀវភៅ
8 សៀវភៅបន្ថែមទៀត (8)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"إن الله يبسط يده بالليل ليتوب مسيء النهار، ويبسط يده بالنهار ليتوب مسيء الليل، حتى تطلع الشمس من مغربها" .
- الله -جل جلاله- أنيس المحبين وملاذ القاصدين«إِنَّ اللهَ يَبْسُطُ يَدَهُ بِاللَّيْلِ لِيَتُوبَ مُسِيءُ النَّهَارِ، وَيَبْسُطُ يَدَهُ بِالنَّهَارِ لِيَتُوبَ مُسِيءُ اللَّيْلِ؛ حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا»
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «إنَّ اللهَ تعالىٰ يَبْسُطُ يَدَهُ باللَّيْلِ ليَتُوبَ مُسِيءُ النَّهَارِ، ويَبْسُط يَدَهُ بالنَّهَارِ ليَتُوبَ مُسِيءُ اللَيْلِ، حَتَىٰ تَطْلُع الشَّمْسُ مِنْ مَغْرِبِها».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 3«إنَّ اللهَ تعالىٰ يَبْسُطُ يَدَهُ باللَّيْلِ ليَتُوبَ مُسِيءُ النَّهَارِ، وَيَبْسُطُ يَدَهُ بِالنَّهارِ لِيَتُوبَ مُسيءُ اللَّيْلِ، حتىٰ تطْلُعَ الشَّمسُ مِنْ مَغْرِبها».
- فتاوى المرضىفتاوى المرضى «إن الله عز وجل يبسط يده بالليل ليتوب مسيء النهار، ويبسط يده بالنهار ليتوب مسيء الليل، حتى تطلع الشمس من مغربها»
- مجموعة زاد العقيدة (2)1«إن ﷲ يبسُطُ يدَه بالليلِ ليتوبَ مسيءُ النهارِ، ويبسطُ يدَه بالنَّهارِ ليتوبَ مسيءُ الليلِ حتى تطلعَ الشمسُ من مغربِها»
- موسوعة الإيمان«إِنَّ اللهَ عز وجل يَبْسُطُ يَدَهُ بِاللَّيْلِ لِيَتُوبَ مُسِيءُ النَّهَارِ، وَيَبْسُطُ يَدَهُ بِالنَّهَارِ لِيَتُوبَ مُسِيءُ اللَّيْلِ، حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا».
- نصوص مختارة للرمضانإِنَّ اللهَ عَزَّ وَجَلَّ يَبْسُطُ يَدَهُ بِاللَّيْلِ لِيَتُوبَ مُسِيءُ النَّهَارِ، وَيَبْسُطُ يَدَهُ بِالنَّهَارِ لِيَتُوبَ مُسِيءُ اللَّيْلِ، حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا